Top de canções de Chea Savoeun
Créditos
PERFORMING ARTISTS
Chea Savoeun
Performer
COMPOSITION & LYRICS
Chea Savoeun
Songwriter
Letra
ឈាមខ្មៅមួយតក់ ស្រក់អនាថា
កូនអើយ! គេងទៅ កុំយំសួររកម្តាយអ្នកអឺយ!
ឪពុករស់នៅ គេខ្ពើមគេខ្ជាក់ កិន្នរចិត្តយក្ស ផ្តន្ទាវាសនា
បើប៉ាទៅបួស ឈ្មោះថាជាប្រុសទាល់ស្នៀត
ប៉ាយកប្រពន្ធទៀត ញាតិផងគេថា
ខ្លាចចិត្តម្តាយចុង គេគ្មានមេត្តា ព្រហ្មវិហារធម៌ ចំពោះរូបកូន
មិនបាច់មកខាក មកស្តោះទៀតទេ
ហួសហើយក្តីស្នេហ៍ ហួសបងហួសអូន
ហក់ចោលសំពៅ ហែលទៅតោងក្បូន
ចំកោងអួតខ្លួន ថាស្រីល្អទៀតអឺយ!
ឱ! អ្នកម្ចាស់ក្បួន សណ្តោងយករូបអឺ! ស្រីចើក
ដូចសត្វអណ្តើក ភ្លើងព្រៃពិឃាដអឺយ!
មាយាស្ត្រី មានរាប់រយស្នៀត
គេផិតអ្នកទៀត ដូចផិតរូបខ្ញុំ
មិនបាច់មកខាក មកស្តោះទៀតទេ
ហួសហើយក្តីស្នេហ៍ ហួសបងហួសអូន
ហក់ចោលសំពៅ ហែលទៅតោងក្បូន
ចំកោងអួតខ្លួន ថាស្រីល្អទៀតអឺយ!
ឱ! អ្នកម្ចាស់ក្បួន សណ្តោងយករូបអឺ! ស្រីចើក
ដូចសត្វអណ្តើក ភ្លើងព្រៃពិឃាដអឺយ!
មាយាស្ត្រី មានរាប់រយស្នៀត
គេផិតអ្នកទៀត ដូចផិតរូបខ្ញុំ
Written by: Chea Savoeun