Top de canções de Huoy Meas
Créditos
PERFORMING ARTISTS
Huoy Meas
Performer
COMPOSITION & LYRICS
Huoy Meas
Songwriter
Khiev Sokha
Composer
PRODUCTION & ENGINEERING
CVMA
Producer
Letra
បុរីជូឡុង អាណុងស្នេហ៍ខ្ញុំ
រុក្ខជាតិអឺ!ធំធំ រៃយំរវើយ
អូនក្តិចអូនខ្ញាំ ពុំឆ្អែតឆ្អន់ឡើយ
កន្លែងនេះហើយ ជាខ្នើយឧត្តម
ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត
ត្រួយម្ចាស់អឺ!ជីវិត អាណិតដល់ខ្ញុំ
ក្រោមផ្ទៃមេឃានាពេលស្រទំ
ម្លប់ឈើធំធំ ស្លុតស្លុងកាមា
សម្ផស្សរុក្ខជាតិ ប្រៀបបានទ្រូងអូន
ដែលធ្លាប់អឺ!ស្រពោន រួញរីកដូចផ្កា
ស្នេហ៍ទន់ត្រជាក់ រៀមរ័ក្សអឺ!ប្រាថ្នា
ថ្នមតែគន្ធា មិនឱ្យឃ្លាតស្និទ្ធ
បុរីជូឡុង អន្លង់សេ្នហ៍អឺយ!
មានតែបងហើយ ដឹងរឿងស្រីពិត
អូនប្រគល់ប្រាណ និងផ្ញើជីវិត
សូមបងអាណិត កុំគេចកែឡើយ
សម្ផស្សរុក្ខជាតិ ប្រៀបបានទ្រូងអូន
ដែលធ្លាប់អឺ!ស្រពោន រួញរីកដូចផ្កា
ស្នេហ៍ទន់ត្រជាក់ រៀមរ័ក្សអឺ! ប្រាថ្នា
ថ្នមតែគន្ធា មិនឱ្យឃ្លាតស្និទ្ធ
បុរីជូឡុង អន្លង់សេ្នហ៍អឺយ!
មានតែបងហើយ ដែលដឹងរឿងពិត
អូនប្រគល់ប្រាណ និងផ្ញើជីវិត
សូមបងអាណិត កុំគេចកែឡើយ
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com