Top de canções de Sinn Sisamouth
Créditos
COMPOSITION & LYRICS
Voy Ho
Songwriter
Letra
តើមាននរណា នរណា
លួចស្នេហាយើងបាន
បងថាគ្មាទេ បងថាគ្មាន
អ្នកណាហ៊ានលួចឡើយ
ស្នេហ៍យើងអើយ ស្នេហាយើងអើយ
មិនដូចពពករសាត់ឡើយ
បក្សាបក្សីជាសាក្សីស្នេហ៍ខំច្រៀងបំពេ
សំឡេងពីរោះ អូនអើយកុំឈ្លោះកុំខឹងនឹងបង
មើលធម្មជាតិទាំងពួង
ឆ្លើយឆ្លងឱ្យពរសរសើរ ដល់ស្នេហាយើង
ស្រឡាញ់តែមួយតែមួយ គឺជាត្រួយចិន្ដា
ជឿបងណា ជឿបងណា
ស្នេហ៍ដូចផ្កាក្រពុំ
រីកលើភ្នំ ក្លិនអើយក្រអូប
ក្លិនក្រអូប ល្វើយល្វើយ
ដៃនៅក្នុងដៃ ភ្នែកនៅក្នុងភ្នែក ក្រោមមេឃស្នេហា
ទាំងក្នុងលោកា តើមាននរណា ស្នេហាដូចយើង
ស្នេហ៍យើងនេះរុងរឿង
ផ្កាភ្លើងឬផ្កាយធ្លាក់មក ក៏ភ្លឺចាញ់ដែរ
ស្រឡាញ់តែមួយតែមួយ គឺជាត្រួយចិន្ដា
ជឿបងណា ជឿបងណា
ស្នេហ៍ដូចផ្កាក្រពុំ
រីកលើភ្នំ ក្លិនអើយក្រអូប
ក្លិនក្រអូប ល្វើយល្វើយ
ដៃនៅក្នុងដៃ ភ្នែកនៅក្នុងភ្នែក ក្រោមមេឃស្នេហា
ទាំងក្នុងលោកា តើមាននរណា ស្នេហាដូចយើង
ស្នេហ៍យើងនេះរុងរឿង
ផ្កាភ្លើងឬផ្កាយធ្លាក់មក ក៏ភ្លឺចាញ់ដែរ
Writer(s): Voy Ho
Lyrics powered by www.musixmatch.com