Créditos

PERFORMING ARTISTS
Mao Sareth
Mao Sareth
Performer
COMPOSITION & LYRICS
OUK SINARETH
OUK SINARETH
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Letra

ស្រណោះរាម កំណើតស្នេហ៍ខ្ញុំ
ធ្លាប់សុខម ជួបភ័ក្តគ្នារាល់ថ្ងៃ
ឥឡូវកម្មកាច បំបែកចេញឆ្ងាយ
អូនសែនស្ដាយ ខ្លាចឆោមឆាយ ប្រែចិន្តា
ឃ្លាតឆ្ងាយពិត តែចិត្តនិត្យនៅ
ជិតប្រុសពៅ បងនៅកំព្រាឯកា
មិនដឹងបងព្រួយ កើតទុក្ខ យ៉ាងណា
តែចិន្ដា អូននៅតែស្មោះ នឹងបង
ទូកតូច យ៉ាងណា
អាចឆ្លង សាគរធំកន្លង
រាម ស្នេហ៍អូនណាបង
ចងចិត្ត យើងទាំងពីរ
អូនដឹងចិន្តា បងមិនល្អៀង
ផ្ញើចំរៀង តាមវាតា ជូនប្រុសថ្លៃ
កុំអស់សង្ឃឹម យើងគង់មានថ្ងៃ
ជួយចរណៃ ជួបហើយលែងព្រាត់គ្នាទៀត
ទូកតូច យ៉ាងណា
អាចឆ្លង សាគរធំកន្លង
រាម ស្នេហ៍អូនណាបង
ចងចិត្ត យើងទាំងពីរ
អូនដឹងចិន្តា បងមិនល្អៀង
ផ្ញើចំរៀង តាមវាតា ជូនប្រុសថ្លៃ
កុំអស់សង្ឃឹម យើងគង់មានថ្ងៃ
ជួយចរណៃ ជួបហើយលែងព្រាត់គ្នាទៀត
Written by: OUK SINARETH
instagramSharePathic_arrow_out