Top de canções de Pen Ran
Letra
ឱ! ស្ទឹងសន្លុង អន្លុងស្នេហខ្ញុំ
ស្ពានតូច ស្ពានធំ ខ្ញុំសែនស្រណោះ
កាលយើងស្បថស្បែ នៅលើស្ពាននោះ
ដួងច័ន្ទភ្លឺឆ្លុះ លើផ្ទៃគង្គា
ទឹកហូររណ្តំ ប្រគំជាភ្លេង
ហ្វូងត្រីហែលលេង សប្បាយខ្ញៀវខ្ញារ
ក្នុងស្ទឹងដ៏ជ្រៅ ចិត្តនៅស្នេហា
ក្រោមហ្វូងតារា សាក្សីស្នេហ៍យើង
ដងស្ទឹងសន្លុង កំពុងមានស្នាម
ស្ទឹងស្រាក់អង្កាម ជាប់ទងតែមួយ
ស្នេហ៍បណ្តូលចិត្ត អូនរែងរឹតព្រួយ
ក្លិនស្នេហ៍តែមួយ រញ្ជួយឱរា
នឹកឡើងអាណិត កាលចិត្តនៅក្មេង
ស្នេហ៍សោកសង្រេង យំចង់ឃើញគ្នា
ស្នេហ៍យើងទាំងពីរ នៅក្រោមចន្ទ្រា
បងនិងពុំងា រួមស្នេហ៍សុខអឺយ!
ដងស្ទឹងសន្លុង កំពុងមានស្នាម
ស្ទឹងស្រាក់អង្កាម ជាប់ទងតែមួយ
ស្នេហ៍បណ្តូលចិត្ត អូនរែងរឹតព្រួយ
ក្លិនស្នេហ៍តែមួយ រញ្ជួយឱរា
នឹកឡើងអាណិត កាលចិត្តនៅក្មេង
ស្នេហ៍សោកសង្រេង យំចង់ឃើញគ្នា
ស្នេហ៍យើងទាំងពីរ នៅក្រោមចន្ទ្រា
បងនិងពុំងា រួមស្នេហ៍... សុខអឺយ!
Written by: Various Artists