Vídeo de música
Vídeo de música
Créditos
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Sereysothea
Performer
Aun Ourn
Orchestra
COMPOSITION & LYRICS
Voy Ho
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Letra
ភ្លេចអឺម្តេចបាន ធ្លាប់ស្រឡាញ់គ្នា
បងមុខជាអឺ ក្សិណក្ស័យ
ឋាននាគចង្រៃ ផ្តាច់និស្ស័យខ្ញុំ
ខ្ញុំរស់ម្តេចទៅ
ដោះលែងខ្ញុំទៅ កុំនៅចងពៀរ
ចងកម្ម វេរា
ព្រោះខ្ញុំបានជា ស្រឡាញ់គ្នាហើយ
ឱព្រះជាម្ចាស់អឺយ
ហេតុម្តេចអឺឡើយ ស្រឡាញ់គ្នាមានទុក្ខ
លែងខ្ញុំទៅ
លែងខ្ញុំ អឺទៅ
មិនត្រូវធ្វើបាប ឱ្យព្រាត់គ្នាសោះ
បើស្នេហ៍ខ្ញុំស្មោះ នឹងគ្នាទៅហើយ
បងអឺយ!
ឱ្យភ្នែកប្តីខ្ញុំភ្លឺវិញភ្លាមទៅ
ម្តេចក៏ ចិត្តខ្មៅ
យកជាសត្រូវ ព្រោះតែស្នេហា
បើខុសច្បាប់មាត្រា ខ្ញុំសូមលា
ក្លាយទៅជាមនុស្សចុះ
លែងខ្ញុំទៅ លែងខ្ញុំទៅ
ខ្ញុំស៊ូរស់នៅ ឋានមនុស្សលោកវិញ
ដោះលែងខ្ញុំចេញ ឱ្យមានសេរី
លែងខ្ញុំ
លែងខ្ញុំទៅលែងខ្ញុំទៅ ទុកនៅធ្វើអ្វី
ទុកឱ្យខ្ញុំក្ស័យ ព្រោះព្រាត់ប្តី ឬមួយយ៉ាងណា?
ស្លាប់ល្អជាង ឃើញរូបរាង ត្រូវបណ្តាសារ
ស៊ូក្ស័យសង្ខារ បើស្នេហា ប្រែជាបាត់បង់
រលាយភ្លាមទៅ ឋាននាគចង្រៃ
ស៊ូរស់ ស៊ូក្ស័យ
ក្នុងកណ្តាប់ដៃ ឋានមនុស្សលោកា
ខ្ពើមជាតិជានាគា
គ្មានខ្លឹមសារ
វេទនាណាស់រស់នៅ
លែង! ខ្ញុំទៅ
លែង! ខ្ញុំទៅ
ខ្ញុំស្លាប់ឥឡូវឥឡូវនេះហើយ
ព្រះថោងបងអើយ ចាំអូនផង
អូន!
បង!
Written by: Voy Ho