Destacado em

Créditos

PERFORMING ARTISTS
In Yeng
In Yeng
Performer
COMPOSITION & LYRICS
Sive Son
Sive Son
Songwriter
Ma Laophy
Ma Laophy
Songwriter
Samneang Rithy
Samneang Rithy
Songwriter
Mok Sivutha
Mok Sivutha
Songwriter
Ouch Thon
Ouch Thon
Songwriter
Sath Sam Ouk
Sath Sam Ouk
Composer
Nhem Phoun
Nhem Phoun
Songwriter
Voy Ho
Voy Ho
Songwriter
Sinn Sisamouth
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The CVMA Inc
The CVMA Inc
Producer

Letra

ព្រេចព្រានវិហា បុប្ផាលាក់ខ្លួន
ផ្កាមួយបាំងស្លឹកបួន ខំគេចខំពួន គាប់ជួនភ្លៀងថ្មី
ផ្កាលាស់ល្អ ដើមឆ្នាំឮផ្គរ ទឹកហូរជោកដី
ទំពាំងខំប្រឹងទូលដី ជ្រែកឫស្សីមាត់ស្ទឹង
ឱ! ត្រពាំងតាវ ស្រីទាវបងអឺយ!
បងសូមដៃស្រីកើយ ជំនួសពូកខ្នើយ ជាត្រើយព្រលឹង
គេងផ្ទាល់ដី កណ្តាលដងព្រៃ គ្មានអ្វីទីពឹង
ធម្មជាតិច្រៀងឱ្យដំណឹង ថាយើងនឹងបែកគ្នា
សាយ័ណ្ហរៀបលិច វិហាព្រានព្រេច មិនភ្លេចសង្សារ
ចិត្តដូចថ្មដា មិនរាភ្លើងព្រៃ ទោះក្ស័យព្រលឹង ស្រមៃបណ្តាំ
គេព្រាត់ដូចបង អ្នកផងស្រណោះ
បងព្រាត់សែនឆ្ងាយហួស ព្រាត់ធ្លាក់ក្នុងជ្រោះ រណ្តៅភ្លើងកម្ម
ឱ! ដងរែក ភ្នំដក់ទឹកភ្នែក ឱ្យនៅរាប់ឆ្នាំ
បើអូនលាក់ខ្លួនរង់ចាំ យើងជួបជុំមិនខាន
សាយ័ណ្ហរៀបលិច វិហាព្រានព្រេច មិនភ្លេចសង្សារ
ចិត្តដូចថ្មដា មិនរាភ្លើងព្រៃ ទោះក្ស័យព្រលឹង ស្រមៃបណ្តាំ
គេព្រាត់ដូចបង អ្នកផងស្រណោះ
បងព្រាត់សែនឆ្ងាយហួស ព្រាត់ធ្លាក់ក្នុងជ្រោះ រណ្តៅភ្លើងកម្ម
ឱ! ដងរែក ភ្នំដក់ទឹកភ្នែក ឱ្យនៅរាប់ឆ្នាំ
បើអូនលាក់ខ្លួនរង់ចាំ យើងជួបជុំមិនខាន
Written by: Ma Laophy, Mok Sivutha, Nhem Phoun, Ouch Thon, Samneang Rithy, Sath Sam Ouk, Sinn Sisamouth, Sive Son, Voy Ho
instagramSharePathic_arrow_out