Créditos
PERFORMING ARTISTS
In Yeng
Performer
COMPOSITION & LYRICS
Ma Laopi
Lyrics
Samneang Rithy
Composer
Sath Sam Ouk
Composer
PRODUCTION & ENGINEERING
The CVMA Inc
Producer
Letra
នៅតែ រំពឹង
រំពឹង ថាសុខ
រំចង់ រំចេក បែកមែក សាខា
ស្រីអឺយ
ក្រៀមក្រំ ឥតស្បើយ
គ្មានល្ហើយ ពេលណា
បើចិត្ត នាងស្មោះ
រស់ក្នុង លោកា
គង់នឹង វាសនា
អាចជួយ នាងបាន
ដៀលព្រហ្ម លិខិត
កម្រិត ឱ្យខ្ញុំ
រុញច្រាន
គ្រហ៊ឹម ព្រមាន
គ្មានក្តី មេត្តា
បើស្រី ចិត្តរឹង
ទប់ទល់ ទុក្ខា
រែកពន់ វាសនា
ចិន្តា គង់សុខ
បើវាសនា កម្រិត ឱ្យនាង
បញ្ចេញ រូបរាង
ឱ្យនាង មានទុក្ខ
ទាំងទង ជីវិត
រំចង់ ផុតសុខ
ក៏ជា ជង្រុក
ទុកដាក់ ទឹកភ្នែក
ឱ! រំចេកអើយ
នាងឈប់ សោកា
រងទឹកភ្នែក
ចាំ វាសនាចែក
ទេវតា លោកជួយ
បើទុក្ខ ថ្ងៃនេះ
ថ្ងៃស្អែក ផុតព្រួយ
ក្រែងលោ លោកជួយ
ស្រីឱ្យ រីករាយ
រំចង់ រំចេក បែកមែក សាខា
ស្រីអឺយ
ក្រៀមក្រំ ឥតស្បើយ
គ្មានល្ហើយ ពេលណា
បើចិត្ត នាងស្មោះ
រស់ក្នុង លោកា
គង់នឹង វាសនា
អាចជួយ នាងបាន
ដៀលព្រហ្ម លិខិត
កម្រិត ឱ្យខ្ញុំ
រុញច្រាន
គ្រហ៊ឹម ព្រមាន
គ្មានក្តី មេត្តា
បើស្រី ចិត្តរឹង
ទប់ទល់ ទុក្ខា
រែកពន់ វាសនា
ចិន្តា គង់សុខ
បើវាសនា កម្រិត ឱ្យនាង
បញ្ចេញ រូបរាង
ឱ្យនាង មានទុក្ខ
ទាំងទង ជីវិត
រំចង់ ផុតសុខ
ក៏ជា ជង្រុក
ទុកដាក់ ទឹកភ្នែក
ឱ! រំចេកអើយ
នាងឈប់ សោកា
រងទឹកភ្នែក
ចាំ វាសនាចែក
ទេវតា លោកជួយ
បើទុក្ខ ថ្ងៃនេះ
ថ្ងៃស្អែក ផុតព្រួយ
ក្រែងលោ លោកជួយ
ស្រីឱ្យ រីករាយ
Written by: Ma Laopi, Samneang Rithy, Sath Sam Ouk