album cover
កញ្ញាចុងភូមិ
Hip-Hop/Rap
កញ្ញាចុងភូមិ foi lançado em 26 de janeiro de 2025 por EQ Studio como parte do álbum កញ្ញាចុងភូមិ - Single
album cover
Data de lançamento26 de janeiro de 2025
EditoraEQ Studio
Melodicidade
Acústica
Valência
Dançabilidade
Energia
BPM80

Créditos

PERFORMING ARTISTS
Snooga
Snooga
Performer
COMPOSITION & LYRICS
chenda chanmonyreach
chenda chanmonyreach
Songwriter

Letra

ស្នេហាបងចំពោះរូបស្រី ហ៊ានយកមេឃដីមកធ្វើសាក្សីស្បថជូន បេះដូងប្រគល់ឱ្យអូន សូមបើកវាំងនន អូនអើយសុំស្ងួនមេត្តា ជាតិនេះបងមិនយកអ្នកណា ប្រាថ្នាតែកញ្ញាចុងភូមិ មិនមែនលំៗ យកអូនជាគូរឱ្យបាន មិនមែនលំៗ យកអូនជាគូរឱ្យបាន បើអូនបានបង
ប្រាកដជាមិនខុស បងមានទាំងប្រាជ្ញាហើយថែមទាំងបេះដូងស្មោះ សួរអ្នកណាក៏ដឹងបងសុភាពបុរស ខ្ចប់មួយset ដាក់កាដូរប្រគល់អោយអូនទាំងអស់ មិនដែលបានឃើញពីមុនសម្រស់ល្អដូចគំនូរ ប្រហែលព្រះពិស្ណុការលោកគូរ វង់ភក្រ្តស្រីសែនល្អញញឹមស្រស់ប្រិមប្រិយ
គ្រាន់តែឃើញចង់ថ្នាក់ចង់ថ្នម ប្រលោមបីបមកៀកកើយរាល់ថ្ងៃ អុចធូបផ្សងសុំមាននិស្ស័យ សុំស្រស់ពិសីមកធ្វើជាគូរជីវិត ស្នេហាបងចំពោះរូបស្រី ហ៊ានយកមេឃដីមកធ្វើសាក្សីស្បថជូន បេះដូងប្រគល់ឱ្យអូន សូមបើកវាំងនន អូនអើយសុំស្ងួនមេត្តា ជាតិនេះបងមិនយកអ្នកណា
ប្រាថ្នាតែកញ្ញាចុងភូមិ មិនមែនលំៗ យកអូនជាគូរឱ្យបាន មិនមែនលំៗ យកអូនជាគូរឱ្យបាន ម្ដេចអូនមិនស្រដី? ខុសទាស់រឿងអីបានជារូបស្រីមុខក្រញ៉ូវ សម្លក់សម្លឹងឬមួយព្រលឹងអូនប្រកាន់បង បងសុំក្បែររបងភ្ជាប់ចំណងជាមួយនឹងស្រី អូរ៉ាណដូចជាទេពអប្សរដើរនៅលើដី ប្រៀបដូចជាកិន្នររេរាំក្នុងព្រៃ វាសនាបងទាបជាអ្នកឃ្វាលក្របី គ្មានវាសនាបានថ្លៃមករួមរស់ខ្ទម ស្នេហាបងចំពោះរូបស្រី ហ៊ានយកមេឃដីមកធ្វើសាក្សីស្បថជូន បេះដូងប្រគល់ឱ្យអូន សូមបើកវាំងនន អូនអើយសុំស្ងួនមេត្តា ជាតិនេះបងមិនយកអ្នកណា ប្រាថ្នាតែកញ្ញាចុងភូមិ
មិនមែនលំៗ យកអូនជាគូរឱ្យបាន មិនមែនលំៗ យកអូនជាគូរឱ្យបាន ហាអូ! ម្ដេចអូនស្ងៀមធ្វើមិនដឹង ឬក៏ស្រីអូននាងខឹង នឹងបងតាមអូនរាល់ថ្ងៃ ហាអូ! បងស្រឡាញ់តែមាសមុំ លួចស្នេហ៍កញ្ញាចុងភូមិ ក្រោយចូលឆ្នាំបងចូលស្ដី
Written by: chenda chanmonyreach
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...