Destacado em

Letra

I-(ប)គ្រួសារយេីងអេីយ!ជួបជុំ​ ចិត្តពុកអេីយ!សុខុម​ រំភេីបចិន្ដា​(២ដង)​ ជុំកូនប្រុសស្រី​ ​ដែលបានរៀបការ​ ខកតែសុីណាត​ ហេីយនិងសេងនី​ អឺអឺអេីងអឺយ។
II-(ប)ពុកឮថាអង្គការ​ ពុកម៉ែអេីយ!នេះណា​ ប្ដូរទៅទីផ្សេង(២ដង)មិនដឹងថ្ងៃមុខ​ ពុកព្រួយចំបែង​ សំណាងក្រៃលែង​ ពេលនេះជុំគ្នា​ អឺអឺអេីងអឺយ។
III-(ប)តេីរបបអង្គការ​ និងដាក់អេីយ!ផែនការ​ ដល់យេីងគ្រប់គ្នា​(២ដង)ពុកបារម្ភភ័យ​ ហួសស្ដីពណ៌នា​ ជាតិជួបវេទនា​ ប្រជាជួបទុក្ខ​ អឺអឺអេីងអឺយ។
IV-(ប)ចិត្តពុកពិតអេីយ!ខ្លោចផ្សា​ ពុកដឹងអេីយ!កូនថា​ ពិការភ្នែក​ឆ្វេង(២ដង)កូនប្រសាប្រាប់​ ស្ដាប់ទ្រូងសង្រេង​ កូនបង់ភ្នែកឆ្វេង​ ព្រោះជាតិសាសនា​ អឺអឺអេីងអឺយ។
V-(ស)-តាំងពីតូចដល់ធំ​ អាសូរកូនខ្ញុំ​ កម្សត់ដល់ម្លឹង​(២ដង)​លំបាកអត់ធ្មត់​ ឥតឲ្យគេដឹង​អេីយ! កូនប្រុសព្រលឹង​ ប្រឹងស៊ូជម្នះ​ អឺអឺអេីងអឺយ។
VI-(ស)បេះដូងម្ដាយខ្ទាំខ្ទេច ទឹកភ្នែកអេីយ!សស្រិច​ កូនបង់នេត្រា​(២ដង)តែចិត្តម៉ារ៉ានី​ ​នៅព្រមរៀបការអេីយ! ចិត្តកូនប្រសា ស្នេហាស្មោះស​ អឺអឺអេីងអឺយ។
VII-(ស)ម៉ែពុកគ្មាន​ទ្រព្យអ្វី​ សម្រាប់អេីយ!ចងដៃ​ កូនប្រុសស្រីទេ​(២ដង)​ មានតែជូនពរ​ ដល់កូនទាំងទ្វេ​អេីយ! ទេវតាគ្រងថែ​ កូនជួបតែសុខ អឺអឺអេីងអឺយ។
instagramSharePathic_arrow_out