Создатели
ИСПОЛНИТЕЛИ
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
ពៅ សុីផូ
Автор песен
Слова
ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច
ហាក់ដូចជា ចាំមិនភ្លេច
ចាំក្នុងចិត្ក ជាប់ជានិច្ច
ពាក្យពេចន៍ សង្សារ
ស្លឹកឈើ ខ្យល់ផាត់លើហាក់ដូចជា
លើកដៃបក់ ហៅស្នេហា
ដែលគ្មានសង្ឃឹម ឡើយណា
ខ្លោចផ្សា ម្នាក់ឯង
ខ្យល់បក់មកខ្លាំង ចាំងធ្លាក់ដាច់ពីមែក
ធ្លាក់កណ្ដោចកណ្ដែង
រសាត់តាមខ្យល់ ម្នាក់ឯង
ឃើញតែក្ដីអស់សង្ឃឹម
ស្លឹកឈើ ដាច់ធ្លាក់មកស្រស់ញញឹម
លុះត្រូវថ្ងៃ ប្រែជាក្រៀម
ត្រូវសន្សើម ព្រឹកព្រហាម
រលាយបាត់រូប
ខ្យល់បក់មកខ្លាំង ចាំងធ្លាក់ដាច់ពីមែក
ធ្លាក់កណ្ដោចកណ្ដែង
រសាត់តាមខ្យល់
ម្នាក់ឯង ឃើញតែក្ដីអស់សង្ឃឹម
ស្លឹកឈើ ដាច់ធ្លាក់មកស្រស់ញញឹម
លុះត្រូវថ្ងៃ ប្រែជាក្រៀម
ត្រូវសន្សើម ព្រឹកព្រហាម
រលាយបាត់រូប
Written by: ពៅ សុីផូ