Лучшие песни Sinn Sisamouth
Создатели
ИСПОЛНИТЕЛИ
Sin Sisamouth
Исполнитель
Pen Ran
Исполнитель
МУЗЫКА И СЛОВА
Tep Sokhom
Автор песен
Voy Ho
Автор песен
Sive Son
Автор песен
Mok Chhoeun
Автор песен
Svay Sam Eua
Автор песен
Слова
យប់យន់ស្ងាត់សូន្យ អូននឹកបងទេអើយ
យប់នេះដួងខែ រះតែម្នាក់ឯង
ព្រួយអើយព្រួយ កណ្ដោចកណ្ដែង
អូនអើយអូន បងនៅម្នាក់ឯង
ឱ្យបងថ្លែង ទុក្ខប្រាប់អ្នកណា
ស្រឡាញ់គ្នាណាស់ យើងទាំងពីរប្រាណអើយ
បាត់មុខមិនបាន រលឹកនឹកគ្នា
ដូចជាយប់ ពឹងដួងចន្ទ្រា
ដូចមច្ឆា ពឹងគង្គា
ឱ!ពុំងារ បងនឹកអូនណាស់
ឱះឱ! ធម្មជាតិ ពេលរាត្រីស្ងាត់
ខ្ញុំមានអើយវិបត្តិ ឱ្យចិត្តកាត់យ៉ាងណា
បើតាមមាតា គឺត្រូវបែកសង្សារ
បែកទាំងឱរា អួលណែន
ចិត្តបងដដែល ដូចពាក្យបងស្បថអើយ
មិនដែលនឹកក្បត់ បន្តិចសោះឡើយ
ដួងចិត្តបង ជូនអូនអស់ហើយ
គ្មានអ្វីឡើយ ក្រៅពីស្រឡាញ់
គឺស្រឡាញ់ ពេញមួយជីវិត
នឹកឃើញទាំងអស់ អនុស្សាវរីយ៍អើយ
ដែលយើងទាំងពីរ ខំសាងសន្សំ
មេឃរលាយឬភ្នំរលំ
ក៏មិនអាចបង្ខំចិត្តខ្ញុំ
ឱ្យភ្លេចមុំ បានឡើយ
Writer(s): Voy Ho
Lyrics powered by www.musixmatch.com