Лучшие песни Sinn Sisamouth
Похожие песни
Слова
ខ្យងក្ដក់ទឹកជន់ ព្រលឹងបងអើយ
ខ្យងក្ដក់ទឹកជន់
ខ្យងក្ដក់ទឹកជន់ ព្រលឹងបងអើយ
ខ្យងក្ដក់ទឹកជន់
ភ្លៀងផ្គរបន្ទរទឹកជំនន់
ភ្លៀងផ្គរបន្ទរទឹកជំនន់
ទីទុយគយគន់ ទាំងឱ!ភ័យភិត
ទឹកជោរហើយនាច ក្រមុំបងអើយ
រាចពេញព្រឹក្សព្រៃ
ទឹកជោរហើយនាច ក្រមុំបងអើយ
រាចពេញព្រឹក្សព្រៃ
ត្រីឆ្ដោស្ទុះធ្លោ ឃើញចំណី
ត្រីឆ្ដោស្ទុះធ្លោ ឃើញចំណី
ផុងខ្លួនស្ទើរក្ស័យ នៅឱ!ក្នុងជុច
ខ្យងក្ដក់ក្ដក់ហៅ ក្រមុំបងអើយ
ហៅរកទឹកភ្លៀង
ខ្យងក្ដក់ក្ដក់ហៅ ក្រមុំបងអើយ
ហៅរកទឹកភ្លៀង
កង្កែបចេញវាល ហើយស្រែកច្រៀង
កង្កែបចេញវាល ហើយស្រែកច្រៀង
ភ្នែកដៀងសម្លឹងទាំងក្ដីស្រមៃ
បងហែលឆ្លងព្រែក សម្លាញ់ចិត្តអើយ
ជួបគុម្ពឫស្សី
បងហែលឆ្លងព្រែក សម្លាញ់ចិត្តអើយ
ជួបគុម្ពឫស្សី
ឃើញទំពាំង ម៉ុមអើយទូលដី
ឃើញទំពាំង ម៉ុមអើយទូលដី
ស្រាំងទិចបងភ័យ ហែលឱ!ហួសទៅ
ខ្យងក្ដក់ក្ដក់ហៅ ក្រមុំបងអើយ
ហៅរកទឹកភ្លៀង
ខ្យងក្ដក់ក្ដក់ហៅ ក្រមុំបងអើយ
ហៅរកទឹកភ្លៀង
កង្កែបចេញវាល ហើយស្រែកច្រៀង
កង្កែបចេញវាល ហើយស្រែកច្រៀង
ភ្នែកដៀងសម្លឹងទាំងក្ដីស្រមៃ
បងហែលឆ្លងព្រែក សម្លាញ់ចិត្តអើយ
ជួបគុម្ពឫស្សី
បងហែលឆ្លងព្រែក សម្លាញ់ចិត្តអើយ
ជួបគុម្ពឫស្សី
ឃើញទំពាំង ម៉ុមអើយទូលដី
ឃើញទំពាំង ម៉ុមអើយទូលដី
ស្រាំងទិចបងភ័យ ហែលឱ!ហួសទៅ
Written by: Sinn Sisamouth