Создатели
ИСПОЛНИТЕЛИ
Sinn Sisamouth
Исполнитель
Ros Sereysothea
Исполнитель
МУЗЫКА И СЛОВА
Sinn Sisamouth
Автор песен
Слова
មើលមេឃស ថ្ងៃក៏ល្អណាស់
រីឯខ្យល់អាកាស ផាត់ប៉ះចុងស្មៅវែងខ្លី
ក្រអូបក្លិនផ្កា ផ្កាចំប៉ាចំបុី
បងអើយគិតរឿងអ្វី?
ម្តេចមិនស្រដី ធ្វើមុខស្រពោន
ឱ! គ្មានរឿងអ្វីទេ! ក្នុងចិត្ត
បងនិយាយមិនពិត
ពិតហើយ!
កុំឆ្លើយ ដោះសា
មេឃត្រូវពឹងថ្ងៃ ប្រុសពឹងស្រីដែរណា
គេថាក្នុងលោកីយ៍
សំណាប់យោងដី ស្រីយោងបុរស
មិនពឹងទេស្រី! ខ្លាចណាស់! ស្រី! ស្រី!
ខ្លាចអ្វី? ខ្លាចអ្វី? ស្រីក្នុងផែនដី មិនដូចគ្នាទេ!
ស្រីខ្ញុំនេះមិនចេះ ប្រួលប្រែ
ទន្សាយមិនដែល ចាប់បានដួងខែ
ប៉ុន្តែដួងខែ មិនមែនរូបស្រី
តើនាងអឹដូចអ្វី?
ដូចត្រកួនត្រួយខ្ចី
រមែងប្រណី ទន្សាយជានិច្ច
ឱ! អនិច្ចា ចិត្តខ្លាចដួងចិត្ត
ខ្លាចជីវិតអឺ ឥតន័យ
ខ្លាចស្រីធ្វើអោយប្រុសយំ
មិនមែនទេ!បង ដួងចិត្តនៃខ្ញុំ
ដូចផ្កា ដែលក្រពុំ
បើឃ្មុំក្រេបហើយ
មិនរីកទៀតទេ
Written by: Sinn Sisamouth

