Лучшие песни Sinn Sisamouth
Создатели
Слова
រាត្រីដែលបាន ជួបនឹងនួនល្អង
នៅបាត់ដំបង មាត់ស្ទឹងសង្កែ
យើងទាំងពីរនាក់ សច្ចាស្បថស្បែ
ក្រោមដួងព្រះខែ រះពេញបូណ៌មី
រៀមលូកដៃអោប ក្រសោបកាយអូន
រាត្រីស្ងាត់សូន្យ ដោយស្នេហ៍ភក្ដី
ភក្ដ្រអើយភក្ត្រអូន ញញឹមមានន័យ
ប្រហើរក្លិនស្រី ជាប់នឹងដៃបង
រាត្រីរនោច ផ្ដួចផ្ដើមនឹកពៅ
សល់តែតាវ៉ៅ សាសព្ទឆ្លើយឆ្លង
ជំនួសពាក្យអូន ដែលធ្លាប់សាសង
នៅបាត់ដំបង មាត់ស្ទឹងសង្កែ
សូមផ្ដាំតាមទឹក ផ្ញើនឹកតាមខ្យល់
ឱ្យឆោមនិមល វិលមករកស្នេហ៍
ដូចរាត្រីកាល ពេញបូណ៌មីខែ
នាស្ទឹងសង្កែ ក្រុងបាត់ដំបង
រាត្រីរនោច ផ្ដួចផ្ដើមនឹកពៅ
សល់តែតាវ៉ៅ សាសព្ទឆ្លើយឆ្លង
ជំនួសពាក្យអូន ដែលធ្លាប់សាសង
នៅបាត់ដំបង មាត់ស្ទឹងសង្កែ
សូមផ្ដាំតាមទឹក ផ្ញើនឹកតាមខ្យល់
ឱ្យឆោមនិមល វិលមករកស្នេហ៍
ដូចរាត្រីកាល ពេញបូណ៌មីខែ
នាស្ទឹងសង្កែ ក្រុងបាត់ដំបង
Written by: Sinn Sisamouth