album cover
វាលស្រីស្រណោះ
30
Со всего мира
Трек «វាលស្រីស្រណោះ» вышел в 27 октября 2021 г. г. на альбоме « » (лейбл «The CVMA, Inc.»)ព្រោះតែអូន & ស្អប់នឹងស្រឡាញ់ (2024 Remaster)
album cover
Дата релиза27 октября 2021 г.
ЛейблThe CVMA, Inc.
Мелодичность
Акустичность
Валанс
Танцевальность
Энергия
BPM108

Создатели

ИСПОЛНИТЕЛИ
Pen Ran
Pen Ran
Исполнитель
МУЗЫКА И СЛОВА
អ៊ុច ថុន
Автор песен

Слова

បើមិនស្ម័គ្រខ្ញុំ កុំបញ្ឈឺចិត្ត
ស្រីមិនអាណិត ដល់ចិត្តរៀមស្នេហ៍
អាសូរទ្រូងណាស់ អភ័ព្វខុសគេ
គេមានគូគេ ទុក្ខខ្ញុំឥតល្ហែ ក្នុងសមុទ្រកម្ម
អនុស្សាវរីយ៍ អូនហើយនិងបង
រៀមបានចងក្រង ជាយូរខែឆ្នាំ
លាក់ទុកក្នុងចិត្ត ដោយឥតប្រេះស្រាំ
ឥឡូវទ្រូងកម្ម ធ្លុះធ្លាយប្រេះស្រាំ ព្រោះតែស្រីម៉ុម
វាលស្រីស្រណោះអឺយ!
វាលស្រីស្រណោះ កំណើតស្នេហ៍ខ្ញុំ
សង្ឃឹមថ្ងៃស្អែក ថាបានសុខុម
ឥឡូវវាលស្រី ស្រណោះឧត្ដម បំភ្លេចចោលអស់
បើមិនស្ម័គ្រខ្ញុំ សូមប្រាប់ខ្ញុំផង
ឆ្លើយប្រាប់មកបង ថាលែងអាឡោះ
បងនឹងស្រែកផ្ដាំ វាលស្រីស្រណោះ
ស្រីចិត្តមិនស្មោះ វាលស្រីស្រណោះ ជួយចាំខ្ញុំផង
វាលស្រីស្រណោះអឺយ!
វាលស្រីស្រណោះ កំណើតស្នេហ៍ខ្ញុំ
សង្ឃឹមថ្ងៃស្អែក ថាបានសុខុម
ឥឡូវវាលស្រី ស្រណោះឧត្ដម បំភ្លេចចោលអស់
បើមិនស្ម័គ្រខ្ញុំ សូមប្រាប់ខ្ញុំផង
ឆ្លើយប្រាប់មកបង ថាលែងអាឡោះ
បងនឹងស្រែកផ្ដាំ វាលស្រីស្រណោះ
ស្រីចិត្តមិនស្មោះ វាលស្រីស្រណោះ ជួយចាំខ្ញុំផង
វាលស្រីស្រណោះ ជួយចាំខ្ញុំផង
Written by: Ouch Thong
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...