Слова
ស្តាយភាពក្រមុំ ទុំមុនស្រគាល
នំធំជាងនាលិ
ខុសហើយខ្លួនខ្ញុំ ញាតិដៀលស្តីជេរ
នឹករឿងខ្លោចផ្សា ចំការកាហ្វេ
ក្បត់គុណពុកម៉ែ បំពេ ពពោះ
ខ្ទមអូរតាពុន អ្នកទុក្ខទឹកភ្នែក
ជួបហើយម្តេចបែក?
ទ្រាំចាំថ្ងៃស្អែក ស្អែកនៅតែឈ្មោះ
ធា្លប់ថ្នាក់ថ្នមអូន ក្រោមដើមរលួស
ពេលអូនពពោះ បងរស់គូថ្មី
ស្ទឹងអូរតាវ៉ៅ បងនាំអូនងូត
យកកន្សែងសូត្រ ជូតខ្នងឱ្យស្រី
បងស្បថបំពាន មានទាំងចំណី
ក្រោមដើមពោធិ៍ជ្រៃ លុះថ្ងៃចាកលោក
ក្លិនប្រុសសាមាន្យ ប្រៀបបានណាគ្រី
បានភ្លក្សឈ្លក់ឈ្លី
រួចហើយធ្វើឱ្យ នារីសោយសោក
រង់ចាំថ្ងៃសូន្យ ចាំកូនកើតមក
លាលុះបរលោក ប្រុសបោកចិត្តព្រាន
ស្ទឹងអូរតាវ៉ៅ បងនាំអូនងូត
យកកន្សែងសូត្រ ជូតខ្នងឱ្យស្រី
បងស្បថបំពាន មានទាំងចំណី
ក្រោមដើមពោធិ៍ជ្រៃ លុះថ្ងៃចាកលោក
ក្លិនប្រុសសាមាន្យ ប្រៀបបានណាគ្រី
បានភ្លក្សឈ្លក់ឈ្លី
រួចហើយធ្វើឱ្យ នារីសោយសោក
រង់ចាំថ្ងៃសូន្យ ចាំកូនកើតមក
លាលុះបរលោក ប្រុសបោកចិត្តព្រាន
Written by: អ៊ុយ ហ៊ែល


