Создатели
ИСПОЛНИТЕЛИ
Ros Sereysothea
Исполнитель
МУЗЫКА И СЛОВА
អ៊ុយ ហ៊ែល
Автор песен
Слова
បងស្លាប់ចោលអូន កូនយំខ្លោចផ្សា
ស្រែករកខ្មោចប៉ា
ដែលក្ស័យជីវ៉ា មរណាដូចសត្វ
ខ្ញុំឱ្យកូនបៅ នៅតែមិនបាត់
ស្ទើរបែកប្រមាត់
ព្រោះតែវាព្រាត់ ព្រាត់ឪព្រាត់កូន
នាមស្រីមេម៉ាយ ច្រៀងស្ដាយខាន់ស្លា
នឹកគ្រារៀបការ
កាលណោះគ្រួសារ អបអរសាទរ
ស្លាប់គ្មានផ្ដាំសោះ អស់កេរអាករ
ភ្លាមធ្លាក់ខ្លួនក្រ
រស់ទាំងត្រដរ សប្រែជាខ្មៅ
ធាតុប្ដីសំណព្វ កប់វត្តយ៉ាខា
អុចធូបប្រាថ្នា កុំឱ្យហ្មងសៅ
ធ្វើម្ដេចជាតិនេះ បងព្រាត់ពីពៅ
ជាតិក្រោយតទៅ
កុំឱ្យអូននៅ រងតែទឹកភ្នែក
ពីថ្ងៃនេះទៅ ខ្ញុំហើយនឹងកូន
ប្រៀបដូចជាក្បូន
រង់ចាំថ្ងៃសូន្យ លូនតាមដងព្រែក
កូនសួររកប៉ា ចម្លើយទឹកភ្នែក
ដូចឃ្មុំបាក់មែក
រង់ចាំថ្ងៃស្អែក ស្អែកនៅផ្ដន្ទា
ធាតុប្ដីសំណព្វ កប់វត្តយ៉ាខា
អុចធូបប្រាថ្នា កុំឱ្យហ្មងសៅ
ធ្វើម្ដេចជាតិនេះ បងព្រាត់ពីពៅ
ជាតិក្រោយតទៅ
កុំឱ្យអូននៅ រងតែទឹកភ្នែក
ពីថ្ងៃនេះទៅ ខ្ញុំហើយនឹងកូន
ប្រៀបដូចជាក្បូន
រង់ចាំថ្ងៃសូន្យ លូនតាមដងព្រែក
កូនសួររកប៉ា ចម្លើយទឹកភ្នែក
ដូចឃ្មុំបាក់មែក
រង់ចាំថ្ងៃស្អែក ស្អែកនៅផ្ដន្ទា
Written by: អ៊ុយ ហ៊ែល

