Создатели

ИСПОЛНИТЕЛИ
Sinn Sisamouth
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
អ៊ុយ ហ៊ែល
Автор песен

Слова

ឱ! ភូមិដើមល្វា កំព្រាម្នាក់ឯង
នៅដាច់សង្វែង
កណ្តោចកណ្តែង តាមដងព្រឹក្សា
ក្បែរស្ទឹងទឹកហូរ កាត់ដុំសិលា
ហាក់ចេញវាចា
អង្វរខ្ញុំថា កុំដាច់អាល័យ
រសៀលទន់ទាប ខ្យល់បក់ពីភ្នំ
សំឡេងរៃយំ
នាំឱ្យចិត្តខ្ញុំ រន្ធត់ពេកក្រៃ
បក្សីបក្សា ប្រគំតន្រ្តី
បំពេរមុំស្រី
កណ្តាលទ្រូងព្រៃ សូរិយាជ្រៀលជ្រេ
ស្រណោះជើងភ្នំ ទោចយំឆ្លងឆ្លើយ
ឱ!ភូមិខ្ញុំអ្ហើយ នឹកមិនភ្លេចទេ
បុប្ផាផ្កាព្រៃ រីកគ្មានទំនេរ
ផ្គរលាន់បំពេរ អនុស្សាវរីយ៍
ឱ! ព្រេងសំណាង ជួបតែកុសល
វាសនាបានផ្តល់
សុភមង្គល គ្រប់វិនាទី
ភូមិផ្តល់ក្តីសុខ គ្មានទុក្ខញាំញី
កាយព្រះធរណី
រកស៊ីសុខសាន្ត ដរាបរៀងអើយ
ស្រណោះជើងភ្នំ ទោចយំឆ្លងឆ្លើយ
ឱ!ភូមិខ្ញុំអ្ហើយ នឹកមិនភ្លេចទេ
បុប្ផាផ្កាព្រៃ រីកគ្មានទំនេរ
ផ្គរលាន់បំពេរ អនុស្សាវរីយ៍
ឱ! ព្រេងសំណាង ជួបតែកុសល
វាសនាបានផ្តល់
សុភមង្គល គ្រប់វិនាទី
ភូមិផ្តល់ក្តីសុខ គ្មានទុក្ខញាំញី
កាយព្រះធរណី
រកស៊ីសុខសាន្ត ដរាបរៀងអើយ
Written by: អ៊ុយ ហ៊ែល
instagramSharePathic_arrow_out

Loading...