Создатели

ИСПОЛНИТЕЛИ
Sinn Sisamouth
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
Rotanak Oum
Rotanak Oum
Автор песен

Слова

ពេលយប់ក៏ព្រួយ ពេលថ្ងៃក៏ព្រួយ
បងរលឹកនឹកតែអូនមួយ
រលួយចិន្តា ទៅហេីយ
អូននៅម្នាក់ឯង ម្នាក់ឯង
ម្នាក់ឯង គ្មានបងឆ្លងឆ្លេីយ
តេីអផ្សុកយ៉ាងណាអូនអើយ
អូនអេីយបងអាណិតណាស់
បងជឿជាក់ហេីយថាអូនភក្តី
តែចិត្តបងចេះតែលួចភ័យ
ខ្លាចស្រីថ្ងៃក្រោយភ្លេចបង
បងយល់អីចឹង កុំខឹងកុំខឹង
ណាកែវនួនល្អង
ព្រោះស្រឡាញ់ ពេកណាស្នេហ៍ស្នង
ទេីបជឿផងភ័យផងណាអូន
ស្តាយមិនបានរស់ជាមួយគ្នា
ជួបមួយគ្រាអឺ មួយគ្រា
រួចលាព្រាត់គ្នាទីទៃ
បងដូចសុរិយា អូនដូចអឺផែនដី
ជួបគ្នាតែពេលថ្ងៃ
រាត្រីមកដល់បែកគ្នា
បងព្រួយខ្លាចអូនឈឺថ្កាត់ពេលយប់
បងព្រួយមែនស្បថម្រាមដៃដប់
យល់សប្តិ ឃេីញតែអូនទេ
ឮផ្គរគ្រហឹម គ្រឹមគ្រឹម គ្រឹមគ្រឹម
បងភ័យណាស់ស្នេហ៍
នឹកអូនភ្លាមគ្មានបងនៅក្បែរ
តេីមាសមេ រងារយ៉ាងណា
Written by: Rotanak Oum
instagramSharePathic_arrow_out

Loading...