В составе

Создатели

МУЗЫКА И СЛОВА
Sinn Sisamouth
Sinn Sisamouth
Автор песен
បទភ្លេង បរទេស
Автор песен

Слова

បងឃើញស្រី ស្រស់ប្រិមប្រិយពីចម្ងាយ
សក់អន្លាយ ភក្ត្រឆោមឆាយដូចគំនូរ
សាច់ម៉ដ្ឋខៃ ចិញ្ចើមខ្វង់ បើគន់មើលយូរ ដូចដួងតារា
ដើរជិតបង ក្លិននួនល្អងក្រអូបសាយ
ប្រុសទាំងឡាយ តែងខ្វល់ខ្វាយមើលភក្ត្រា
កោតសរសើរ ដំណើរនាង រាងសែនសង្ហា តារាខ្ញុំអើយ!
ជាតិនេះធ្វើម្ដេចឡើយ ខ្ញុំនឹងបានស្រី?
មកបីបមថ្នាក់ថ្នម លោមកៀកកើយ
បើអូននាងឃើញបង ហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយ! សែនទុក្ខាហា៎ស! ហា៎!
តែបើសិន ជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃ គង់មានថ្ងៃជួបភក្ត្រា
បើបានជួប រៀមផ្ញើកាយ លុះសូន្យសង្ខារ នឹងតារាហើយ
ជាតិនេះធ្វើម្ដេចឡើយ ខ្ញុំនឹងបានស្រី?
មកបីបមថ្នាក់ថ្នម លោមកៀកកើយ
បើអូននាងឃើញបង ហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយ! សែនទុក្ខាហា៎ស! ហា៎!
តែបើសិន ជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃ គង់មានថ្ងៃជួបភក្ត្រា
បើបានជួប រៀមផ្ញើកាយ លុះសូន្យសង្ខារ នឹងតារាហើយៗៗៗ
Written by: Sinn Sisamouth, Sinn Sisamouth Svay Sam Eua, បទភ្លេង បរទេស
instagramSharePathic_arrow_out