Создатели
ИСПОЛНИТЕЛИ
Sinn Sisamouth
Исполнитель
Ros Serey Sothea
Исполнитель
Ros Sereysothea
Исполнитель
МУЗЫКА И СЛОВА
Sinn Sisamouth
Автор песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
Продюсер
Слова
បងច្រៀងអូនរាំ តើព្រមឬទេ
ឬមួយមាសមេ អូនចង់ច្រៀងដែរ?
បងមិនជំទាស់ ស្រេចតែចិត្តស្នេហ៍
បើចង់ច្រៀងដែរ អូនមកច្រៀងចុះ
អូនមិនចេះរាំ រាំមិនសមទេ
នាំតែខ្មាសគេ ទាំងស្រីទាំងប្រុស
អូនសូមច្រៀងវិញ ទោះបីត្រូវខុស
ញាតិមិត្តស្រីប្រុស អភ័យទោសផង
យើងច្រៀងពីរនាក់ អស់មួយជីវិត
ច្រៀងដោយសុទ្ធចិត្ត កុំឱ្យសៅហ្មង
ច្រៀងតាមវគ្គឃ្លា ចម្រៀងឆ្លើយឆ្លង
អូនហើយនិងបង ច្រៀងលេងសប្បាយ
ច្រៀងរឿងជីវិត រឿងចិត្តស្នេហា
ច្រៀងរឿងវាសនា សុខទុក្ខទាំងឡាយ
ច្រៀងយល់ចិត្តគ្នា ភាសាវែងឆ្ងាយ
យើងច្រៀងសប្បាយ ឆ្លើយឆ្លងពីរនាក់
យើងច្រៀងពីរនាក់ អស់មួយជីវិត
ច្រៀងដោយសុទ្ធចិត្ត កុំឱ្យសៅហ្មង
ច្រៀងតាមវគ្គឃ្លា ចម្រៀងឆ្លើយឆ្លង
អូនហើយនិងបង ច្រៀងលេងសប្បាយ
ច្រៀងរឿងជីវិត រឿងចិត្តស្នេហា
ច្រៀងរឿងវាសនា សុខទុក្ខទាំងឡាយ
ច្រៀងយល់ចិត្តគ្នា ភាសាវែងឆ្ងាយ
យើងច្រៀងសប្បាយ
ឆ្លើយឆ្លងពីរនាក់
Written by: Sinn Sisamouth

