В составе

Создатели

ИСПОЛНИТЕЛИ
Eung Nary
Eung Nary
Исполнитель
Ros Serey Sothea
Ros Serey Sothea
Исполнитель
МУЗЫКА И СЛОВА
Oum Dara
Oum Dara
Автор песен

Слова

រៀមបងបានជួបជួន មាសមេ
ហេតុពីបុព្វេ ពីព្រេងនាយ
តាមសូមជួបគ្នា ឯរៀងអាយ
ទើបបានជួបកាយ កែវជីវ៉ា
សូមស្រស់ស្រីស្ងួននួន ខ្លឹមចិត្ត
ស្រីអូនអាណិតចិត្ត រៀមរ៉ា
មេត្តាស្រស់ស្រី ហើបវាចា
ឱ្យទ្រូងរៀមរ៉ាបាន ធូរស្បើយ
រូបអូនកាយកើតមក ជាស្រី
សូមអ្នកប្រុសថ្លៃ កុំឆ្ងល់ឡើយ
អូននៅស្ងៀមហ្នឹង គួរដឹងហើយ
មិនបាច់ឆ្លងឆ្លើយ លសំដី
ពេលបងបានឮ ស្រីអូនឆ្លើយ
រៀមចង់កៀកកើយ រួមភិសម័យ
តែបើប្រុសព្រើល បានដល់ដៃ
គឺស្រស់ស្រីថ្លៃ លង់ខ្លោចផ្សា
រៀមរូបបងមួយមិន ខ្មៅចិត្ត
បងនេះគឺពិត មិនសាវា
ឱ្យជឿម្ដេចបាន ប្រុសសង្ហា
ចិត្តកាចឫស្យា ធ្វើបាបស្រី
ធ្វើម្ដេចរូបអូន ជាអ្នកស្រែ
ឯឪម៉ែអូន ក៏ក្រក្រី
ក្រែងគ្រួសារបង មិនបេតី
នាំឱ្យរូបស្រី លង់វេទនា
រឿងក្រីរឿងក្រ ឬ រឿងស្រែ
នេះគឺសុទ្ធតែ ឋានសួគ៌ា
ឱ្យតែចិត្តយើង ស្រុះស្រួលគ្នា
តស៊ូពុះពារ គង់យូរលង់
រីឯអ្នកស្រែ ចេះយល់ញាតិ
ដីមានជីជាតិ ជាងដីក្រុង
បងចេះបងយល់ ការក្រៅក្នុង
ធ្វើឱ្យអូនផុង លង់ចិន្តា
ធ្វើម្ដេចរូបអូន ជាអ្នកស្រែ
ឯឪម៉ែអូន ក៏ក្រក្រី
ក្រែងគ្រួសារបង មិនបេតី
នាំឱ្យរូបស្រី លង់វេទនា
រឿងក្រីរឿងក្រ ឬ រឿងស្រែ
នេះគឺសុទ្ធតែ ឋានសួគ៌ា
ឱ្យតែចិត្តយើង ស្រុះស្រួលគ្នា
តស៊ូពុះពារ គង់យូរលង់
រីឯអ្នកស្រែ ចេះយល់ញាតិ
ដីមានជីជាតិ ជាងដីក្រុង
បងចេះបងយល់ ការក្រៅក្នុង
ធ្វើឱ្យអូនផុង លង់ចិន្តា
ធ្វើឱ្យអូនផុង លង់ចិន្តា
Written by: Oum Dara
instagramSharePathic_arrow_out