Создатели
ИСПОЛНИТЕЛИ
Im Song Soeum
Исполнитель
МУЗЫКА И СЛОВА
Im Song Soeum
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The CVMA Inc
Продюсер
CVMA
Продюсер
Слова
អូ! ហូហូៗៗៗៗៗ
តាំងពីខ្លួនខ្ញុំឃ្លាតចេញមកឆ្ងាយ
សែនសែនស្តាយអាល័យគ្មានពេលណាល្ហែ
ឱស្រុកកំណើតកើតរូបផ្កាស្នេហ៍
ឥឡូវប្រែ ក្លាយជាភ្លេចនឹកនា
វាលវត្តជើងភ្នំព្រៃធំទាំងឡាយ
ខ្ញុំលាហើយ លាហើយទាំទុក្ខក្រៀមក្រំ
សូមមាជួយមើលថែសង្សារខ្ញុំ
ល្អសុខុម ឥឡូវមុំព្រាត់គ្នា
អូ! កាលណានឹងបានជួបស្រល់កល្យាណ
កាលណានឹងបានជួបភ័ក្រផុំផានរួមប្រាណ
សុខសានជាមួយនឹងរូបបង
ពីថ្ងៃនេះនៅរៀមលែងសៅហ្មង
សែនសោកសោយវិយោគនឹងសែនទុក្ខា
បើនៅទ្រាំទុក្ខឃើញមុខស្នេហា
ទ្រូងខ្លោចផ្សា ឱរាសែនក្រៀមក្រំ
អូ! កាលណានឹងបានជួបស្រល់កល្យាណ
កាលណានឹងបានជួបស្រស់ផុំផានរួមប្រាណ
សុខសានជាមួយនឹងរូបបង
ពីថ្ងៃនេះនៅរៀមលែងសៅហ្មង
សែនសោកសោយវិយោគនឹងសែនទុក្ខា
បើនៅទ្រាំទុក្ខឃើញមុខស្នេហា
ទ្រូងខ្លោចផ្សា ឱរាសែនក្រៀមក្រំ
កាលណានឹងបាន ជួបមុខស្រស់កល្យាណ
កាលណានឹងបាន ជួបមុខស្រស់កល្យាណ
Written by: Im Song Soeum