Лучшие песни Pen Ran
Создатели
ИСПОЛНИТЕЛИ
Pen Ran
Исполнитель
МУЗЫКА И СЛОВА
Uoy Heal
Тексты песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
Продюсер
Слова
ចម្រៀងខ្ញុំគ្មាន អវសាន្ត
បើអ្នកបាន ស្ដាប់សូរសំនៀង
រឿងជីវិត រុះដូចគ្រាប់ភ្លៀង
រឿងស្នេហ៏ដែល រលត់មិនទៀង
ទោះបីនឹងច្រៀង ក៏មិនចប់
ស្នេហ៏របស់អូន ចំពោះបង
ស្លាប់ទៅផង ក៏នៅមិនស្ងប់
ទោះបែកគ្នា គ្មានគ្រាត្រឡប់
ទោះរលាយ ទាំងប្រាណទាំងរូប
ព្រលឹងនៅជាប់ នឹងថ្លៃ
ពាក្យអូនផ្ដែផ្ដាំ ឱ្យបងចងចាំជានិច្ច
ចាំជាប់កុំភ្លេច ពាក្យពេចន៍ចេញពីចិន្ដា
តាំងចិត្តឱ្យនឹង ឱ្យរឹងប៉ឹងដូចសិលា
បើនឹងស្លាប់ ស្លាប់ឈ្មោះអ្នកជា
ស្លាប់ក្នុងការងារ គំនិតប្រពៃ
ពពករសាត់ ទៅអន្លាយ
ទោះនៅឆ្ងាយ ឆ្ងាយពីផែនដី
គង់មិនផុត ពីយប់និងថ្ងៃ
ដូចជីវិត ផុតទុក្ខគ្រោះភ័យ
បើស្លាប់ក្នុងន័យ ឧត្ដម
ពាក្យអូនផ្ដែផ្ដាំ ឱ្យបងចងចាំជានិច្ច
ចាំជាប់កុំភ្លេច ពាក្យពេចន៍ចេញពីចិន្ដា
តាំងចិត្តឱ្យនឹង ឱ្យរឹងប៉ឹងដូចសិលា
បើនឹងស្លាប់ ស្លាប់ឈ្មោះអ្នកជា
ស្លាប់ក្នុងការពារ គំនិតប្រពៃ
ពពករសាត់ ទៅអន្លាយ
ទោះនៅឆ្ងាយ ឆ្ងាយពីផែនដី
គង់មិនផុត ពីយប់និងថ្ងៃ
ដូចជីវិត ផុតទុក្ខគ្រោះភ័យ
បើស្លាប់ក្នុងន័យ ឧត្ដម!
Written by: Uoy Heal