В составе

Создатели

ИСПОЛНИТЕЛИ
Sinn Sisamouth
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
Uoy Heal
Uoy Heal
Тексты песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Продюсер

Слова

ពេលយប់ស្រមៃ ពេលថ្ងៃរលឹក
ញាំបាយល្ងាចព្រឹក នឹកឃេីញតែពៅ
រូបស្រស់បវរ រកស្មានមិនត្រូវ
ជាតិនេះរស់នៅ គ្មានអូនម្តេចបាន?
ថ្ពាល់អេីយថ្ពាល់ស្រស់ លេីសទេពធីតា
ដំណេីរសង្ហារ ឃេីញភ្លឹកវិញាណ
អូនស្រលាញ់បង កាលយេីងនៅរៀន
ជាតិនេះក្រមាន ប្រាថ្នាតែស្រី
បែកអូនបីឆ្នាំ បន្តសិក្សា
ក្បត់ពាក្យសច្ចា អូនមានគូថ្មី
បងវិលមកវិញ អូនប្រែសំដី
បានជាយកប្តី ម៉ែស្រីបង្ខំ
ឈប់ទាក់ទងគ្នា កុំចងពៀរបង
អូនមានគូគ្រង ខ្លាចញាតិច្រលំ
អូនសេីចសប្បាយ បងទុក្ខប៉ុនភ្នំ
ស្តាយណាស់រូបមុំ ស្តាយមួយជីវិត
ពេលយប់ស្រមៃ ពេលថ្ងៃរលឹក
ញាំបាយល្ងាចព្រឹក នឹកឃេីញតែពៅ
រូបស្រស់បវរ រកស្មានមិនត្រូវ
ជាតិនេះរស់នៅ គ្មានអូនម្តេចបាន?
ថ្ពាល់អេីយថ្ពាល់ស្រស់ លេីសទេពធីតា
ដំណេីរសង្ហារ ឃេីញភ្លឹកវិញាណ
អូនស្រលាញ់បង កាលយេីងនៅរៀន
ជាតិនេះក្រមាន ប្រាថ្នាតែស្រី
បែកអូនបីឆ្នាំ បន្តសិក្សា
ក្បត់ពាក្យសច្ចា អូនមានគូថ្មី
បងវិលមកវិញ អូនប្រែសំដី
បានជាយកប្តី ម៉ែស្រីបង្ខំ
ឈប់ទាក់ទងគ្នា កុំចងពៀរបង
អូនមានគូគ្រង ខ្លាចញាតិច្រលំ
អូនសេីចសប្បាយ បងទុក្ខប៉ុនភ្នំ
ស្តាយណាស់រូបមុំ ស្តាយមួយជីវិត
Written by: Uoy Heal
instagramSharePathic_arrow_out