Создатели
ИСПОЛНИТЕЛИ
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
Sinn Sisamouth
Автор песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
Продюсер
Слова
មកដល់ដីក្រុងអឺ សប្បាយក្រៃ
លែងភិតលែងភ័យ អ្វីទាំងអស់
មកដល់ដីក្រុងអឺ សប្បាយក្រៃ
លែងភិតលែងភ័យ អ្វីទាំងអស់
បុប្ផាដីក្រុង ច្រើន ស្រស់ៗ
ទាំងស្រីទាំងប្រុស សែនសង្ហារ
សំពត់ខើចកែងចោតអឺ ចេញគល់ភ្លៅ
ចោលភ្នែកមើលទៅ ញ័រចិន្តា
សំពត់ខើច កែងចោតអឺ ចេញគល់ភ្លៅ
ចោលភ្នែកមើលទៅ ញ័រចិន្តា
ទីក្រុងសប្បាយ ជាងចំការ
ព្រិលៗនេត្រា អស់ហើយខ្ញុំ
សម្លេងតន្ត្រីអឺ ថ្ងូរគ្រលួច
ដួងចិត្តព្រឺព្រួច សែនមនោរម្យ
សម្លេងតន្ត្រីអឺ ថ្ងូរគ្រលួច
ដួងចិត្តព្រឺព្រួច សែនមនោរម្យ
តាមផ្លូវ ស្រីៗ វ័យក្រមុំ
ទាក់ទាញចិត្តខ្ញុំ ឱ្យស្រមៃ
ថាបានថ្នាក់ថ្នមអឺ ប្រលោមស្និទ្ធ
កៀកកាយកើយកិត ជិតហឫទ័យ
ថាបានថ្នាក់ថ្នមអឺ ប្រលោមស្និទ្ធ
កៀកកាយកើយកិត ជិតហឫទ័យ
ស្រើបស្រាលស្រង់ស្រូប ស្រស់ស្រីថ្លៃ
រួមរស់ភិសម័យ សែនសុខអើយ
Written by: Sinn Sisamouth

