Создатели
ИСПОЛНИТЕЛИ
Meas Huoy
Исполнитель
МУЗЫКА И СЛОВА
Meas Huoy
Автор песен
Слова
សូមជូនចម្រៀង នាងមាសមេត្រី
តាមកាព្យកវី បំភ្លៃអឺសូរ្យសែង
ស្រម៉រជូរចត់ ផឹកទឹកទៅផ្អែម
ល្វីងប្រៃសាបថែម ទៅតាមភាសា
សេកលាបង្គង ត្រយ៉ងលាបឹង
ក្អែកបូលដំណឹង សំពោងអឺផ្កាចារ
ចម្រៀងខ្ញុំនេះ ច្រៀងផ្សងភួងផ្កា
ទុកដល់ហត្ថា សោកាគូព្រេង
វាចាដួងចិត្ត ប្រសិទ្ធីពរជ័យ
នាងមាសមេត្រី គ្រប់វ័យចាស់ក្មេង
មនោសញ្ចេតនា ចារបទភ្លេង
ទម្រាំពេលគេង ស្តាប់កែកំសាន្ត
សូមក្តីកង្វល់ សល់មានពីកាយ
ចោលក្តីស្រម័យ កុំនៅអឺរំខាន
សាងគំនិតថ្មី ក្តីសុខសម្រាន្ដ
អារម្មណ៍ក្នុងឋាន វិមានឧត្តម
វាចាដួងចិត្ត ប្រសិទ្ធីពរជ័យ
នាងមាសមេត្រី គ្រប់វ័យចាស់ក្មេង
មនោសញ្ចេតនា ចារបទភ្លេង
ទម្រាំពេលគេង ស្តាប់កែកំសាន្ត
សូមក្តីកង្វល់ សល់មានពីកាយ
ចោលក្តីស្រម័យ កុំនៅអឺរំខាន
សាងគំនិតថ្មី ក្តីសុខសម្រាន្ដ
អារម្មណ៍ក្នុងឋាន វិមានឧត្តម
Written by: Meas Huoy

