Лучшие песни Chea Savoeun
Создатели
ИСПОЛНИТЕЛИ
Chea Savoeun
Исполнитель
Ros Sereysothea
Исполнитель
МУЗЫКА И СЛОВА
ខៀវ សុខា
Автор песен
Слова
ដាច់ខែថ្មីថ្មី លោកប្តីអញ្ជើញបាយផ្សារ
ដាច់ខែថ្មីថ្មី លោកប្តីអញ្ជើញបាយផ្សារ
ជ្រែងហោប៉ៅ ដើរហ៊ឺហា
ផឹកស្រាមានស្រី សើចឡូឡា
អស់លុយកាលណា ពិសាបាយផ្ទះ
ផឹកស្រាមានស្រី សើចឡូឡា
អស់លុយកាលណា ពិសាបាយផ្ទះ
តែម្តងទេមុំ លើកក្រោយនែបងខំរូតរះ
តែម្តងទេមុំ លើកក្រោយនែបងខំរូតរះ
បើកលុយហើយ បងមកផ្ទះ
យកលុយឱ្យអូន មិនឱ្យខ្វះ
បងទុកលុយខ្លះ គ្រាន់តែនឹងកាត់សក់
យកលុយឱ្យអូន មិនឱ្យខ្វះ
បងទុកលុយខ្លះ គ្រាន់តែនឹងកាត់សក់ (ហ៊ឺស!)
ស្រស់ណាស់លោកប្តី មានមាត់គិតតែពីកុហក
ស្រស់ណាស់លោកប្តី មានមាត់គិតតែពីកុហក
ថ្ងៃក្រោយដើរទៀត ថាកាត់សក់
ដើរហើយដើរទៀត ភរវីវក់
គំនិតអាក្រក់ថា ថាបាយផ្ទះមិនឆ្ងាញ់
ដើរហើយដើរទៀត ភរវីវក់
គំនិតអាក្រក់ថា ថាបាយផ្ទះមិនឆ្ងាញ់
ម្ហូបណាល្អល្អ អូនស្រីម៉េចក៏មិនព្រមទិញ
ម្ហូបណាល្អល្អ អូនស្រីម៉េចក៏មិនព្រមទិញ
ចង់ឃាត់ឱ្យ បងមកផ្ទះវិញ
តើម្ហូបអ្វីទៅ ឱ្យអូនទិញ
អូនកុំទោម្នេញ ឱ្យតែបានឆ្ងាញ់
តើម្ហូបអ្វីទៅ អូនមិនទិញ
អូនកុំទោម្នេញ ឱ្យតែបានឆ្ងាញ់
ស្រស់ណាស់លោកប្តី មានមាត់គិតតែពីកុហក
ស្រស់ណាស់លោកប្តី មានមាត់គិតតែពីកុហក
ថ្ងៃក្រោយដើរទៀត ថាកាត់សក់
ដើរហើយដើរទៀត ភរវីវក់
គំនិតអាក្រក់ថា ថាបាយផ្ទះមិនឆ្ងាញ់
ដើរហើយដើរទៀត ភរវីវក់
គំនិតអាក្រក់ថា ថាបាយផ្ទះមិនឆ្ងាញ់
ម្ហូបណាល្អល្អ អូនស្រីម៉េចក៏មិនព្រមទិញ
ម្ហូបណាល្អល្អ អូនស្រីម៉េចក៏មិនព្រមទិញ
ចង់ឃាត់ឱ្យ បងមកផ្ទះវិញ
តើម្ហូបអ្វីទៅ អូនមិនទិញ
អូនកុំទោម្នេញ ឱ្យតែបានឆ្ងាញ់
តើម្ហូបអ្វីទៅ គាប់ប្រសើរ
ប្រហុកត្រីឆ្អើ ផ្ទាប់នឹងផ្កាកំប្លោក
Written by: ខៀវ សុខា