Создатели
ИСПОЛНИТЕЛИ
Chhoun Malay
Исполнитель
МУЗЫКА И СЛОВА
Voy Ho
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
CVMA
Продюсер
The Cambodian Vintage Music Archive Inc
Продюсер
Слова
គួរ! ណាអនិច្ចា
ភ័ព្វវាសនា ភឹមភីឡាឡៃ
ម្ដាយវាយដំបង្ខំ ស្ទើរក្ស័យ
ឱ្យយកប្ដីទៀត
គួរ! ណាអនិច្ចា
លោកឫស្យា គ្មានត្រាប្រណី
កាត់ទោសវិនិច្ឆ័យ ប្រល័យ
ជាស្រីឫស្យា
លោកអើយ! មើលចុះ
ប្រុសដូចឃុនផែន ចិត្តសែនរាប់រយសាវា
តែឥតមាននរណា
ផ្ដន្ទា ជាចិត្តប្រុសចង្រៃ
គួរ! ណាអនិច្ចា
ភ័ព្វវាសនា ធីតាក្នុងលោក
បានស្គាល់តែទុក្ខសោក ស្មោកគ្រោក
នៃលោកមិនល្អៀង
លោកអើយ! មើលចុះ
ប្រុសដូចឃុនផែន ចិត្តសែនរាប់រយសាវា
តែឥតមាននរណា
ផ្ដន្ទា ជាចិត្តប្រុសចង្រៃ
គួរ! ណាអនិច្ចា
ភ័ព្វវាសនា ធីតាក្នុងលោក
បានស្គាល់តែទុក្ខសោក ស្មោកគ្រោក
នៃលោកមិនល្អៀង
Writer(s): Voy Ho
Lyrics powered by www.musixmatch.com