Лучшие песни Sinn Sisamouth
Создатели
ИСПОЛНИТЕЛИ
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
Sinn Sisamouth
Тексты песен
Musique Etrangere
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
Продюсер
Слова
ឧត្តមដួងចិត្ត ជីវិតបង
ឱ!ស្រស់នួនល្អង ក្នុងដួងចិត្តបងសៅហ្មងរាល់ថ្ងៃ
តាំងពីស្រីពៅ ចាកទៅប្រុសនៅអាល័យ
ទន្ទឹងរាល់ពេលយប់ថ្ងៃ ថាស្រីថ្លៃវិលមករកបង
ពេលគេងរៀមគេង ឱបទុក្ខព្រួយ
រូបមួយខ្លួនមួយ ព្រួយអើយសែនព្រួយពេកកន្លង
ចរចាម្នាក់ឯង គ្មានឮសំឡេងឆ្លើយឆ្លង
ដួងចិត្តអាណិតបងផង ព្រោះតែបងនៅស្នេហា
វិលវិញ ណាព្រលឹងអើយ
ប្រុសយំទុក្ខធំឥតស្បើយ
ខ្នល់ខ្នើយកើយពីរកាយា
ភួយយំរកនាង ចង្កៀងសួររកជីវ៉ា
ម្ចាស់ខ្ញុំលោកទៅឋានណា
ខ្ញុំសោកា ខ្លោចផ្សាអាល័យ
គួរណាស់វិលវិញ កុំកែប្រែ
វិលមករួមស្នេហ៍ ដៃបងទាំងទ្វេទទួលស្រីថ្លៃ
វិលមកព្រលឹង បងគេងរពឺងរាល់ថ្ងៃ
វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តាបង
គួរណាស់វិលវិញ កុំកែប្រែ
វិលមករួមស្នេហ៍ ដៃបងទាំងទ្វេទទួលស្រីថ្លៃ
វិលមកព្រលឹង បងគេងរពឹងរាល់ថ្ងៃ
វិលមកចុះណាចរណៃ បើស្រីថ្លៃមេត្តា... បង
Written by: Musique Etrangere, Sinn Sisamouth