В составе

Создатели

ИСПОЛНИТЕЛИ
Sinn Sisamouth
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
បទភ្លេង បរទេស
Автор песен
Voy Ho
Voy Ho
Автор песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Продюсер

Слова

យប់មិញនរណាញញឹមដាក់បង
គឺស្រស់នួនល្អងបងឃើញញញឹម
កាន់ដៃគ្នាដើរក្រោមភ្លៀងរលឹម
ទាំងគូសង្ឃឹមថាមិនព្រាត់គ្នា
យប់មិញញញឹមសំដីក៏ផ្អែម
ថើបបងហើយថែមទាំងស្បថសច្ចា
បងជឿហើយអូនលុះសូន្យសង្ខារ
ជឿថាស្នេហារីកស្រស់ប៉ប្រឹម
ថ្ងៃនេះម្តេចអូនស្រពោនភ័ក្ត្រា?
ថ្ងៃនេះនរណាអោយអស់សង្ឃឹម?
យប់មិញៗឃើញអូនញញឹមហ៊ឹមៗ…
ញញឹមៗទៀតទៅពៅអឺយ!
យប់នេះនរណាញញឹមដាក់បង
បើស្រស់នួនល្អងលែងញញឹមហើយ
ញញឹមជាថ្មីមកព្រលឹងអឺយ!
បងរង់ចាំហើយចាំអូនញញឹម
ថ្ងៃនេះម្តេចអូនស្រពោនភ័ក្ត្រា?
ថ្ងៃនេះនរណាអោយអស់សង្ឃឹម?
យប់មិញៗឃើញអូនញញឹមហ៊ឹមៗ…
ញញឹមៗទៀតទៅពៅអឺយ!
យប់នេះនរណាញញឹមដាក់បង
បើស្រស់នួនល្អងលែងញញឹមហើយ
ញញឹមជាថ្មីមកព្រលឹងអឺយ!
បងរង់ចាំហើយចាំអូនញញឹម
Written by: Voy Ho
instagramSharePathic_arrow_out