В составе

Создатели

ИСПОЛНИТЕЛИ
In Yeng
In Yeng
Исполнитель
МУЗЫКА И СЛОВА
Sinn Sismaouth
Sinn Sismaouth
Тексты песен
Musique Etrangere
Musique Etrangere
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
In Yeng
In Yeng
Продюсер
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Продюсер

Слова

បងស្នេហ៍អូន រាល់ថ្ងៃគ្មានភ្លេចម្ដង
ស្នេហ៍ស្រស់នួនល្អង តាំងតែអូននៅពីក្មេង
គ្រានោះម្ដាយអូន ជូនទិញនំចេក
ស្រមៃយើងនៅ ពីក្មេង
យើងធ្លាប់រត់លេងពួនដេញចាប់
បងស្នេហ៍អូន ដូចខ្នើយនិងកេសា
ស្នេហ៍កែវកនិដ្ឋា បើព្រាត់អូនបងត្រូវតែស្លាប់
អូននៅទីណា បងនឹកអូនស្ទើរតែស្លាប់
អូ! ណាផ្កាទន្លាប់ ធ្វើឱ្យកន្លង់ស្ទើរបែកឱរា
បងស្នេហ៍អូនមួយ ស្អិតដិតជាប់គ្មានប្រែ
បើគ្មានអូនទេ ដូចដើមពោធិគ្មានផ្លែផ្កា
បងស្នេហ៍តែអូនកុំស្អប់ខ្ពើមបងឡើយ
ឱ! ស្រស់ឆោមឆាយ ភ្នែកបងរូងហើយមុំ
បងស្នេហ៍តែអូន រាល់ថ្ងៃគ្មានភ្លេចម្ដង
គិតដល់ស្រស់នួនល្អង តាំងតែពីតូចដល់ធំ
បែរបន់ថ្ងៃព្រឹក ឱ្យតែជួបមុខមុំ
អូនអើយអូនកុំ ឱ្យបងខកប្រាណព្រោះស្រីល្អ
បងស្នេហ៍អូនមួយ ស្អិតដិតជាប់គ្មានប្រែ
បើគ្មានអូនទេ ដូចដើមពោធិគ្មានផ្លែផ្កា
បងស្នេហ៍តែអូន កុំស្អប់ខ្ពើមបងឡើយ
ឱ! ស្រស់ឆោមឆាយ ភ្នែកបងរូងហើយមុំ
បងស្នេហ៍តែអូន រាល់ថ្ងៃគ្មានភ្លេចម្ដង
គិតដល់ស្រស់នួនល្អង តាំងតែពីតូចដល់ធំ
បែរបន់ថ្ងៃព្រឹក ឱ្យតែជួបមុខមុំ
អូនអើយអូនកុំ ឱ្យបងខកប្រាណព្រោះស្រីល្អ
Written by: Musique Etrangere, Sinn Sismaouth
instagramSharePathic_arrow_out