В составе

Создатели

ИСПОЛНИТЕЛИ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Исполнитель
МУЗЫКА И СЛОВА
PEKPENH SOMALINA
PEKPENH SOMALINA
Автор песен

Слова

I.រឿងជីវិតមានសើចមានយំធម្មតា ពេលខ្លះឯកា ពេលខ្លះញញឹមស្រស់ស្រាយ
បោះចោលទុក្ខសោកកុំនៅស្រណោះនឹកស្តាយ ខំប្រឹងជីកកាយរកផ្លូវដើរសារជាថ្មី កុំខូចចិត្តព្រោះតែសម្ដីអ្នកដទៃ ខំប្រឹងរឹងមាំខ្លួនឯងត្រូវកែច្នៃ មាសសុទ្ធកុំខ្លាចគេថាយើងកាឡៃ ជីវិតយើងខ្លួនឯងដុសខាត់ឱ្យវាមានន័យ
II.ប្រឹងៗៗ ជីវិតវាអ៊ីចឹងៗៗ ឧបសគ្គមួយហ្នឹងប្រឹងទៅគង់តែបានជោគជ័យ សាកទើបដឹងជីវិតមានអ្វីច្រើនជាងហ្នឹង បន្តទៅមុខទៀតចង់បកក្រោយវិញធ្វើអី
III.ឈើត្រាំទឹកថ្ងៃណាមួយនឹងឆាប់ពុក កុំរស់បៀមទុក្ខប្រយ័ត្នជីវិតឆាប់ខ្លី អាចប្តូរផ្លូវ
ដើរតែកុំប្ដូរក្ដីស្រមៃ តាមយកភាពជោគជ័យ បន្តដំណើរទៅទៀត
*រឿងជីវិតមានសើចមានយំធម្មតា ពេលខ្លះឯកាពេលខ្លះញញឹមស្រស់ស្រាយ
បោះចោលទុក្ខសោកកុំនៅស្រណោះនឹកស្តាយ ខំប្រឹងជីកកាយរកផ្លូវដើរសារជាថ្មី
Hook1
មានថ្ងៃនេះគឺមកពីការខំប្រឹង ជីវិតហ្នឹងដួលងើបៗច្រើនសារ មិនដឹងរៀបរាប់
ចាប់ផ្តើមពីចំណុចណា គ្រាន់តែដឹងថាជីវិតប្រឹងណាស់រាល់ថ្ងៃ
មានថ្ងៃនេះគឺមកពីការខំប្រឹង ជីវិតហ្នឹងវែងជាងការតែងសេចក្ដី ជីវិតផ្លាស់ប្ដូរដូចបើកក្បាលទំព័រថ្មី ទទួលជោគជ័យពេលដែលយើងស្គាល់ខ្លួនឯង
RAP.ផ្លូវជីវិតវាពិបាកកន្លុកគន្លាក់កាច់កុង រៀបចំផ្លូវដើកុំឱ្យជីវិតជាប់ផុង ដួលត្រង់ណាត្រូវងើបត្រង់នុ៎ង no matter how bad the storm ដោះស្រាយបញ្ហាអ្នកត្រូវតែ Stay strong គេសរសើរត្រូវភ័យគេស្តីថាត្រូវគិត
បត់បែនឱ្យទាន់ពេលដោយស្មារតីនិងគំនិត កុំពឹងលើសំណាងកុំតាមព្រហ្មលិខិត ផ្លូវជិតផ្លូវឆ្ងាយត្រូវតែសប្បាយចិត្ត ឆ្ពោះទៅមុខដោយភាពឡូយប្រណិតរីករាយឱ្យបានច្រើនកុំដាក់សម្ពាធលើជីវិត Your life will be pink and supper
cool ផ្លូវជីវិតវាពិបាកកុំនៅSadយូរ រឹងមាំតតាំងឱ្យខ្លាំងដូចជាISUZU ISUZU oh… ho…
Hook2
មានថ្ងៃនេះគឺមកពីការខំប្រឹង ជីវិតហ្នឹងដួលងើបៗច្រើនសារ មិនដឹងរៀបរាប់ចាប់ផ្តើមពីចំណុចណា គ្រាន់តែដឹងជីវិតប្រឹងណាស់រាល់ថ្ងៃ
មានថ្ងៃនេះគឺមកពីការខំប្រឹង ជីវិតហ្នឹងវែងជាងការតែងសេចក្តី ជីវិតផ្លាស់ប្តូរដូចបើកក្បាលទំព័រថ្មី ទទួលជោគជ័យពេលដែលយើងស្គាល់ខ្លួនឯង
Written by: PEKPENH SOMALINA
instagramSharePathic_arrow_out