Создатели

ИСПОЛНИТЕЛИ
Sinn Sisamouth
Sinn Sisamouth
Исполнитель
МУЗЫКА И СЛОВА
Siv Son
Siv Son
Тексты песен
Musique Etrangere
Musique Etrangere
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
The CVMA Inc
The CVMA Inc
Продюсер

Слова

មើលសមុទ្រ រន្ធត់ក្នុងចិត្ត
ខ្យល់ផាយផាត់ រសាត់ទៅឆ្ងាយ
មើលទឹករលក យោលយោគឮសូរខ្ចរខ្ចាយ
ពពកអន្លាយ ហោះឆ្ងាយកៀកកើយពីត្រើយ
តើថ្ងៃណាទើបប្រាណបានយល់
ចិត្តអំពល់ខ្វាយខ្វល់គ្មានស្បើយ
ធម្មជាតិប្រណីត ដុះជិតកៀកកិតបង្កើយ
ដួងចិត្តស្រមៃ មមាញឹក រលឹកស្ងួន
ថ្ងៃណា! ថ្ងៃណា!
ថ្ងៃណាបាន... ជួបជួន
បានថ្នមរូបអូន
ប្រលោមលួង ស្នេហ៍ស្និទ្ធ
រួមរឹត ស្នេហ៍ស្នង
ព្រះពាយអើយសូមជួយអាណិត
នាំយកចិត្ត បរិសុទ្ធខ្ញុំផង
ទៅប្រាប់ព្រលឹង ឱ្យដឹងក្នុងគ្រានេះម្ដង
ថាខ្ញុំនៅចាំ ចាំទាល់តែ បានជួបស្នេហ៍
ថ្ងៃណា! ថ្ងៃណា!
ថ្ងៃណាបានជួបជួន
បានថ្នមរូបអូន
ប្រលោមលួងស្នេហ៍ស្និទ្ធ រួមរឹតស្នេហ៍ស្នង
ព្រះពាយអើយសូមជួយអាណិត
នាំយកចិត្ត បរិសុទ្ធខ្ញុំផង
ទៅប្រាប់ព្រលឹង ឱ្យដឹងក្នុងគ្រានេះម្ដង
ថាខ្ញុំនៅចាំ ចាំទាល់តែបានជួបស្នេហ៍ ថ្ងៃណា!
Written by: Musique Etrangere, Siv Son
instagramSharePathic_arrow_out