Похожие песни
Создатели
МУЗЫКА И СЛОВА
SO Sothsovankong
Автор песен
AEK PHEN
Автор песен
Слова
យ៉ាយី ហឺ
យ៉ាយី ហ៊ី
បាត់បង់អារម្មណ៍ស្នេហា
បេះដូងបាត់ឯកសារ អត់អីសំគាល់ (អូហូ)
មនោសញ្ចេតនា ក្លាយជាអតិតកាល
លែងចង់ពន្យល់ (អូហូ)
សមសភាព បេះដូងបែកធ្លាយ
ទ្រូងអូនខាងឆ្វេងលែងជ្រាយ
ធ្លាប់មោទនាភាពប្រាប់គេថា
កែវពេជ្រចរណៃគឺជាសង្សារ
តែពេលនេះបងអស់អីអួត
យើងទាំង ២ មិនជាដុំកំភួន
ត្បិតអីអនាគតវែងឆ្ងាយ
បងមិនត្រាំត្រែងនិងអូនឡើយ
អូនដូចទន្សាយរះក្នុងព្រះច័ន្ទតែមិនអាចមានគូរ
មើលអូនពីចំងាយចង់ប៉ះកាយមុំ ត្រូវសន្សំពិន្ទុ
ស្នេហ៍យើងខុសសម័យ បងព្រហឿនហ៊ានយកដៃលូក
ស្នេហាយើងមានគ្រោះ អោយបងប្រហោងពោះប៉ុនជើងធូប
អូអូយ បែកកែវ មានអំបែងមុតដៃ (yeah)
រឿងយើងមានប្រផ្នូល បងសឹងតែរត់ចូលព្រំដែនថៃ
សភាពដូចជាឆ្គួត តម្រួត គេចាប់សួរបង ប៉ៃណៃ
ចេះប្រឡាំប្រកូវ អោយគេបញ្ជូនចេញទៅ ឈៀងរ៉ាយ
ទាំងនេះក៏ដោយសារស្នេហា (យ៉ា អ៊ីយ៉ាយ៉ូ)
ប្ដូរដៃបងខានប៉ះស្មារ បងខានប៉ះទ្រូងអូន
នឹកពេកបងអួលដើមក ចំរៀងច្រៀងមិនដល់ tone
ចាប់ផ្ដើមស្នេហ៍ពីមួយរយ ចុងក្រោយយើងមកដល់សូន្យ (ហូ អូយ)
សួរអូនថាច្បាស់បងអត់
អូនថាច្បាស់ណាស់ ច្បាស់ដូច 4K
មានស្លាប៉ាកាក្នុងដៃ ក្នុងពេលរាត្រីបងលួចមកសរសេរ
ឃើញរូបសម្បត្តិស្អាតណាស់ ទឹកដៃជើងចាស់ក៏គូរមិនដូចទេ
អត់មានដុល្លារក្នុងដៃ ទឹកមាត់លែងប្រៃ ចោលបងទៅយកគេ
ទាំងអស់នេះព្រោះតែបង ឬក៏ព្រោះតែអូន ទើបបានជាអូនប្ដូរ
គេមានលុយដុល្លារយកមកទិញបេះដូង អោយអូនវៃសេញូ
ទាំងនេះចាត់ទុកថាបងអ្នកខុសទៅចុះ ដែលជឿអូនប្រូ
ស្នេហាមិនធំជាងព្រះម៉ែហិមាល័យ តែអូនអោយប្រផ្នូល (លុយអូនប្ដូរ)
អត់ពីអូនទៅក៏បងរស់បាន
អូនអោយបងទ្រាំទៀត មិនអាចទ្រាំបាន
ចង់រស់នៅមានរបៀប មិនចង់រំខាន
បងមិនចង់នៅឈឺចាប់ ស្អិតទ្រូង ព្រោះតែស្រស់កល្យាណ (អូហូ)
ព្រោះតែស្រស់កល្យាណ (អូហូ)
ព្រោះតែស្រស់កល្យាណ (អូហូ)
អូនចេញចុះបងមិនសូវស្ដាយ (តោះ)
ជូនពរអូន ទៅអោយបានឆ្ងាយ
ម៉ៃ ថៃសាន់ នៅបង្គោលរិញ
ចង់អោយបងឡើងដេញចេញ អូនក្រឡុកហើយ
ដូរឈុតស ចុះមករាំស៊្លូ
អូនដូររ៉ូប សល់តែខ្លិនជូរ
គេអោបអូន តែបងអោបសោកសៅ
យប់ជ្រៅបងសំងំ យំក្នុងទូ
អស់ជំនឿទៅលើរឿងស្នេហា ចង់សុំលោកតាខ្ញុំទៅយកធូបស្បថ
រឿងរ៉ាវនេះធ្វើអោយខ្ញុំចលាចល ធ្វើអោយខ្ញុំវល់ចង់ស្រោចទឹក ១០ វត្ត
នេះហើយគឺជាមេរៀនស្នេហា មេរៀនដែលគ្មានក្នុងសាលា
ប្រហែលបងចុះខ្សោយបញ្ញា ទើបអូនចោលបងទៅឡើងឡានលោកតា
Written by: AEK PHEN, SO Sothsovankong