Слова
ក្អែកខ្មៅបូលយំអឺ លើភ្នំផ្កាយព្រឹកអើយ
សំឡូតអូននឹក រលឹកអូរដា
ស្នឹងស្ដៅត្រែងត្រាង ជីសាងទ្រូងខ្លា
បល្ល័ងជលសា បុស្បាផ្កាព្រៃ
យើងនាំគ្នារត់អើយ កាត់ភ្នំដំបងអឺអើយ
កំពង់ចម្លង ក្រងម្កុដស្នេហ៍ថ្មី
ស្រឡៅស្រឡូន ភ្នំកូនដំរី
សន្សើមជោគដី ដៃអូនជាខ្នើយ
ត្រកួនព្រលិត ចិត្តដូចតែគ្នា
ស្មោះនឹងស្នេហា ពុំដែលកន្ដើយ
បងនឹងពុះពារ លុះត្រាដល់ត្រើយ
អូនកុំព្រួយឡើយ ណាស្រស់ពាលពៅ
ចង្រិតស្រែកច្រៀងអើយ ចម្រៀងអភ័ព្វអឺអើយ
មន្តស្នេហ៍ព្រៃគុប ម្លប់ដើមស្រឡៅ
អូនលង់បេះដូង ជូនទ្រូងប្រុសពៅ
ពេលនេះតទៅ យើងបានសុខអើយ
ចង្រិតស្រែកច្រៀងអើយ ចម្រៀងអភ័ព្វអឺអើយ
មន្តស្នេហ៍ព្រៃគុប ម្លប់ដើមស្រឡៅ
អូនលង់បេះដូង ជូនទ្រូងប្រុសពៅ
ពេលនេះតទៅ យើងបានសុខអើយ
ពេលនេះតទៅ យើងបានសុខអើយ
Written by: Sinn Sisamouth, គង្គ ប៊ុនឈឿន