Создатели
ИСПОЛНИТЕЛИ
ថន ណារ៉ុង
Исполнитель
МУЗЫКА И СЛОВА
នូ សុភក្តី
Композитор
សៀ គីមស្រៀង
Автор песен
Слова
1.អ្នកណាៗ ក៏ថាបងស៊ូ
តាមស្រលាញ់អូនយូរ ស្រលាញ់យូរណាស់ហើយដែរ
ប្រឹងតាមយកចិត្ត តាមស្អិតដូចជាតុកកែ
អស់រាប់ឆ្នាំរាប់ខែ ប៉ុន្តែដូចប្រឹងចាប់ផ្សែង។
2.អ្នកណាៗ ក៏ថាបងឆោត
ព្រោះតែបងនៅផ្តោត ស្រលាញ់អូនតែម្នាក់ឯង
រលេះរលួយ ទ្រូងមួយព្រួយចិត្តចំបែង
ខ្លាចមានគេប្រជែង ដណ្តើមយកអូនទៅបាត់។
R.ហត់ចិត្តណាស់ដែរ តាមស្នេហ៍អូនមិនជោគជ័យ
អូនមិនព្រមប្រណី ធ្វើដូចគ្មានថ្លើមប្រមាត់
ពេលខ្លះចង់ឈប់ ចង់លុបចិត្តស្នេហ៍ឱ្យបាត់
តែគ្មានអ្វីអាចកាត់ បេះដូងលង់កាន់តែជ្រៅ។
3.អ្នកណាៗ ក៏ថាបងស្មោះ
មិនយល់ចិត្តអូនសោះ ម្តេចមិនបើកចិត្តខ្លះទៅ
បងសូមអង្វរ កុំធ្វើចិត្តថ្មទៀតពៅ
ព្រមស្រលាញ់បងទៅ កុំឱ្យបងនៅខ្មាសគេ៕
Written by: នូ សុភក្តី, សៀ គីមស្រៀង