Создатели

ИСПОЛНИТЕЛИ
In Yeng
In Yeng
Исполнитель
МУЗЫКА И СЛОВА
In Yeng
In Yeng
Композитор
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
In Yeng
In Yeng
Продюсер

Слова

ខ្ញុំអ្នក បាញ់សត្វ
ដើរកាត់ អឺយ! ចម្ការ
ចៃដន្យ ជួបផ្កា
នៅភូមិ ក្បាលជ្រោយ
បុប្ផា ច្រើនណាស់
រើសបាន តែមួយ អឺយ!
ចិត្តខ្ញុំ ផ្តើមព្រួយ
ព្រោះលួច ស្នេហា
ខ្ញុំផ្តាំ តាមទូត
ឱ្យរត់ អឺយ! ចុតហ្មាយ
អ្នកនោះ រូបកាយ
ស្គាំងស្គម ខ្លោចផ្សា
ខ្វះទាំង បុណ្យស័ក្ក
ខ្វះទាំង វាចា
មិនអាច ស៊ើបការ
ឱ្យដឹង ចិត្តស្រី
បុប្ផា ក្បាលជ្រោយ
ខ្ញុំធ្លោយ ចិន្តា
ប្រគល់ វាសនា
និងចិត្ត ភក្តី
ឱ! លោក អ្នកតា
នាមក្បាល ប្រាំបី
ពន្យល់ សប្តិស្រី
ពីរឿង ខ្ញុំផង
ជាតិនេះ ប្រាថ្នា
បេះផ្កាអឺយ! ក្បាលជ្រោយ
ថែមិន ឱ្យរោយ
ជ្រុះធ្លាក់ ចោលទង
រៀមជា បក្សា
កំព្រា បង្គងអឺយ!
សូមផ្ញើ ខ្លួនផង
ក្នុងនាម អកសត្វ
ជាតិនេះ ប្រាថ្នា
បេះផ្កាអឺយ! ក្បាលជ្រោយ
ថែមិន ឱ្យរោយ
ជ្រុះធ្លាក់ ចោលទង
រៀមជា បក្សា
កំព្រា បង្គងអឺយ!
សូមផ្ញើ ខ្លួនផង
ក្នុងនាម អកសត្វ
Written by: In Yeng
instagramSharePathic_arrow_out

Loading...