Похожие песни
Создатели
ИСПОЛНИТЕЛИ
Tep Piseth
Бэк-вокал
МУЗЫКА И СЛОВА
Tep Piseth
Автор песен
ទី វីថារ៉ាន់
Автор песен
ПРОДЮСЕРЫ И ЗВУКОРЕЖИССЕРЫ
ទី វីថារ៉ាន់
Продюсер
DJ Chee
Миксинг-инженер
20’OUTNOW
Продюсер
Слова
ឱក្រមុំៗបងអើយ អូនទៅហើយឆោមយំ
អូនចូលដីក្រុង អូនកុំភ្លេចគូសង្សារ
នៅភូមិយើងយប់នេះគេធ្វើបុណ្យឡើងដូនតា
បងសែនឯកាព្រោះសង្សារបងទៅឆ្ងាយ
បងទន្ទឹងមើលផ្លូវចាំអូនវិលវិញ
អូនសុខទុក្ខយ៉ាងណាហើយនៅទីក្រុងភ្នំពេញ?
នៅចាំបានទេវាលស្រែយើងប្រឡែងដេញ
អូននៅទុកទៀតទេខ្សែដៃដែរបងរេញ
ឫអាមុំអូនបានជួបស្នេហ៍ថ្មី
គេត្រូវចិត្តស្រីត្រូវចិត្តអាមុំអូន
គេតាមចិត្តអូននាំអូនដើរលេង
នាំអូនទៅស្ដាប់ភ្លេងបំភ្លេចគ្រាយើងរាំធន
ក្រមុំបងអើយកុំទាន់ភ្លេចស្រុកស្រែ
មកស្រុកយើងវិញជួបជុំពុកម៉ែ
បងនឹកក្លិនផ្កាដែរបងធ្លាប់ថែ
ចូលឆ្នាំៗនេះបងរងចាំផ្លូវស្នេហ៍
អូរណៗ ផ្លូវឆ្ងាយពិសីអូនអោយ Good luck
អូរណៗ ពេលនេះដាច់ Feel ដូចដាច់កុងតាក់
អូរណៗ បងកូនអ្នកស្រែគ្មានទេយសស័ក្ត
អូរណៗ នាងប្រឹងតាមស្នេហ៍តែអ្នកមានប្រាក់
ឱក្រមុំៗបងអើយ ពេលនេះត្រើណត្រើយ មិនមែនក្រមុំបងទៀតទេ
រាប់ឆ្នាំរាប់ខែទៅហើយ បងរងចាំចម្លើយតែអូនបែជាយកគេ
នាងឡើងចូលដល់ដីថ្មី គេថ្នមចិត្តស្រីចង់បានអ្វីក៍បានដែរ
មិនដែលខ្វល់ពីសុខទុក្ខ បងដេកចាំត្រុកៗ
អរ នាងភ្លេចហើយស្រុកស្រែ
បើអូនអស់ចិត្តស្នេហ៍ នាងចង់ប្រួលប្រែព្រោះលុយដុល្លា
អូនគួរតែប្រាប់បង កុំអោយបងចាំអីណាស្នេហា
បងធ្លាប់ដេកស្រមៃថាបានកាន់ដៃស្រីចូលរោងការ
តែពេលនេះអូនមានថ្មីចិត្តអូនអប្រិយអូនបំភ្លេចសន្យា
មិនដឹងប្រាប់ម៉ែ ប្រាប់ពុក ប្រាប់ពូ ប្រាប់មីង
ប្រាប់យាយ ប្រាប់តា យ៉ាងមេចទេ
ស្នេហ៍ដែលបងធ្លាប់ថែ ពេលនេះនាងប្រែប្រួលមានចិត្តវៀចវេ
នាងប្ដូរទិសដៅពីកើតទៅត្បូង
នាងអោយនាក់ថ្មីមកមើលងាយបង
នាងជ្រើសយកពេជ្របោះបង់ចោលស្នេហា
ឱ្យបងឈឺឱរ៉ាពេកកន្លង
ឱក្រមុំៗបងអើយអូនទៅហើយឆោមយំ
អូនចូលដីក្រុង អូនកុំភ្លេចគូរសង្សារ
នៅភូមិយើងយប់នេះ គេធ្វើបុណ្យឡើងដូនតា
បងសែនឯកា ព្រោះសង្សារបងទៅឆ្ងាយ
បងទន្ទឹងមើលផ្លូវចាំអូនវិលវិញ
អូនសុខទុក្ខយ៉ាងណាហើយនៅទីក្រុងភ្នំពេញ
នៅចាំបានទេ វាលស្រែយើងប្រលែងដេញ
អូននៅទុកទៀតទេខ្សែដៃដែរបងរេញ
ឫអាមុំអូនបានជួបស្នេហ៍ថ្មី
គេត្រូវចិត្តស្រីត្រូវចិត្តអាមុំអូន
គេតាមចិត្តអូននាំអូនដើរលេង
នាំអូនទៅស្ដាប់ភ្លេងបំភ្លេចគ្រាយើងរាំធន
ក្រមុំបងអើយកុំទាន់ភ្លេចស្រុកស្រែ
មកស្រុកយើងវិញជួបជុំពុកម៉ែ
បងនឹកក្លិនផ្កាដែរបងធ្លាប់ថែ
ចូលឆ្នាំៗនេះ បងរងចាំផ្លូវស្នេហ៍
Written by: Tep Piseth, ទី វីថារ៉ាន់