Создатели
ИСПОЛНИТЕЛИ
Kuyly Kheng
Исполнитель
МУЗЫКА И СЛОВА
Kuyly Kheng
Автор песен
ខាន់ ចូវយី
Композитор
Слова
(១) យប់ជ្រៅហើយអូន ផ្ទះយើងម្ដេចក៏ស្ងាត់ម្ល៉េះ? នឹកអូនស្ទើរប្រេះទ្រូងទៅហើយជីវ៉ា បងកាន់ត្រាក់ទ័រកូនឈ្នួលគេធ្វើស្រែចម្ការ បាត់អូនមិនដឹងទៅណា ឃើញតែឆ្មាយំទទួលម្ចាស់។
(២) ស្រែកនៅមុខផ្ទះគ្មានសំឡេងអូនតបឆ្លើយ ជិតមួយម៉ោងហើយមូសខាំជើងបងខ្លាំងណាស់ ស្រាប់ឮសំឡេងញាតិមិត្តជិតរបងផ្ទះ ប្រាប់ថាអូនអត់ចេះខ្មាស វេចខោអាវរត់តាមគេហើយ។
(បន្ទរ) ពុទ្ធោៗ! ឱ! ប្រពន្ធខ្ញុំ មិននឹកថាម៉ុមអូនហ៊ានធ្វើបែបនេះឡើយ រូបបងជាប្ដីស្ទើរក្អួតឈាមក្នុងទ្រូងឥតស្បើយ អូនភ្លេចដៃបងធ្លាប់កើយ ភ្លេចគ្រាអូនយកបាយមកស្រែ។
(៣) ភ្ជួរស្រែឲ្យគេសន្សំលុយផ្ញើគ្រួសារ មិននឹកស្មានថាចប់គ្រប់យ៉ាង អូនលែងនៅក្បែរ គេជាអ្នកណា? គ្រាន់ចង់ផ្ដាំបងឲ្យជួយមើលថែ ប្រពន្ធខ្ញុំគាត់ល្អទេ... គ្រាន់តែនាងក្បត់ខ្ញុំយកបង...
(ច្រៀងវគ្គ R ទៅវគ្គ III វិញចប់)
Written by: Kheng Kuyly, ខាន់ ចូវយី