album cover
នែ!អូនស្រី
4
Worldwide
នែ!អូនស្រី was released on February 19, 2021 by Cambodian Vintage Music Archive as a part of the album កកាកិកី
album cover
Release DateFebruary 19, 2021
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM127

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
មែរប៊ុន និង សុីនសុីសាមុត
Songwriter

Lyrics

នែអូនស្រី! អភ័យទោសបងផងចុះ!
ទោះបីខុសឆ្គង ឬយ៉ាងណា?
មានការអី សូមប្រាប់ ហើយមានវាចា
អូនក៏មិនថា មេត្តាវាចាមកចុះ
ដូចជាអៀន មិនហ៊ាននិយាយទេខ្ញុំ
ខ្លាចស្រីមុំ នាងប្រកាន់ទោស
មិនថ្វីទេ និយាយទៅចុះបងប្រុស
ទោះបីត្រូវខុស អូនមិនហ៊ានប្រកាន់ឡើយ
អូនអើយ បងសូមសួរស្រី
ទំនេរទេអី? ឬមានប្ដីទៅហើយ?
ខ្ញុំនៅក្រមុំ
អូ៎! ពិតមែនឬព្រលឹងអឺយ?
ឈប់ឆ្លើយទៀតហើយ
បងអើយ ខ្លាចម៉ែគាត់វាយ
កុំព្រួយអី! កុំភ័យណាកែវព្រលឹង!
បងដណ្ដឹង ដល់ឪពុកម្ដាយ
ខ្ញុំអរណាស់ បងគោរពប្រពៃណី
ស្នេហ៍យើងទាំងពីរ
នឹងបានដល់ត្រើយសុខសាន្ត
នែអូនស្រី! អភ័យទោសបងផងចុះ!
ទោះបីខុសឆ្គង ឬយ៉ាងណា?
មានការអី សូមប្រាប់ ហើយមានវាចា
អូនក៏មិនថា មេត្តាវាចាមកចុះ
ដូចជាអៀន មិនហ៊ាននិយាយទេខ្ញុំ
ខ្លាចស្រីមុំ នាងប្រកាន់ទោស
មិនថ្វីទេ និយាយទៅចុះបងប្រុស
ទោះបីត្រូវខុស អូនមិនហ៊ានប្រកាន់ឡើយ
អូនអើយ បងសូមសួរស្រី
ទំនេរទេអី? ឬមានប្ដីទៅហើយ?
ខ្ញុំនៅក្រមុំ
អូ៎! ពិតមែនឬព្រលឹងអឺយ?
ឈប់ឆ្លើយទៀតហើយ
បងអើយ ខ្លាចម៉ែគាត់វាយ
កុំព្រួយអី! កុំភ័យណាកែវព្រលឹង!
បងដណ្ដឹង ដល់ឪពុកម្ដាយ
ខ្ញុំអរណាស់ បងគោរពប្រពៃណី
ស្នេហ៍យើងទាំងពីរ
នឹងបានដល់ត្រើយសុខសាន្ត
Written by: មែរប៊ុន និង សុីនសុីសាមុត
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...