Top Songs By Ros Sereysothea
Lyrics
កូនខ្ញុំយំ
កូនឃ្លានបៅហើយ
កូនម្ដាយ កូនម្ដាយ
ឱ! កូនពន្លក ពៅមាសម្ដាយអើយ
កូនឃ្លានបៅហើយ បានជាកូនយំអើយ
ឬមួយជាអ្នកណា គេវាយដំ
បានជាកូនយំ យំដូច្នេះណាអើយ
កូនពៅពន្លក ពៅមាសម្ដាយអើយ
កូនកើតឡើងហើយ ហើយរងទុក្ខា
អភ័ព្វខុសគេ នៅក្នុងលោកា
ឃ្លាតពីហត្ថា ថ្នមបីបំពេ
កូនយំព្រោះខឹង នឹងម្ដាយឬអី្វ
កូននៅក្មេងខ្ចី មិនទាន់យល់ទេ
ទឹកភ្នែកម្ដាយសឹង ក្លាយជាទន្លេ
ទុក្ខផ្ទួន សែនទ្វេ
ស្ទើរតែ ក្សិណក្ស័យអើយ
ខ្ញុំសូមអង្វរ សំពះបាទា
សូមលោកមេត្តា ប្រស់ប្រាណប្រណីអើយ
ជាតិនេះរូបខ្ញុំ គ្មានប្រាថ្នាអ្វី
ក្រៅពីកូនស្រី កូនពៅ តែមួយ
កូនខ្ញុំយំ
កូនឃ្លានបៅហើយ
កូនយំខឹងនឹងម្តាយរឿងអី
កូនយំព្រោះខឹង នឹងម្ដាយឬអី
កូននៅក្មេងខ្ចី មិនទាន់យល់ទេ
ទឹកភ្នែកម្ដាយសឹង ក្លាយជាទន្លេ
ទុក្ខផ្ទួន សែនទ្វេ
ស្ទើរតែ ក្សិណក្ស័យអើយ
ខ្ញុំសូមអង្វរ សំពះបាទា
សូមលោកមេត្តា ប្រស់ប្រាណប្រណីអើយ
ជាតិនេះរូបខ្ញុំ គ្មានប្រាថ្នាអ្វី
ក្រៅពីកូនស្រី កូនពៅ តែមួយ
Lyrics powered by www.musixmatch.com