Top Songs By Sin Sisamouth
Lyrics
សេះផាយទៅ សេះផាយទៅ ផាយទៅហើយ
ប្រុសបងអ្ហើយ បងគយគន់សព្វបុប្ផា
រីករហង់រីករហង់ក្នុងព្រឹក្សា
នាំចិន្ដាប្រុសស្នេហា ឱ្យរីករាយ
ចិត្តរៀមស្មោះ ចំពោះពិតតែលើស្រី
សូមប្រណីកុំបោសបង់ណាឆោមឆាយ
មើលបក្សីសត្វមានគូសើចសប្បាយ
ពុំមានណាយឆ្ងាយពីគ្នាទេឡើយណា
ផ្ការីក (ផ្ការីក) រីកស្គុសស្គាយ (រីកស្គុសស្គាយ)
ពណ៌ឆើតឆាយ រីកសម្ផស្សគួរស្នេហា
ដូចជា (ដូចជា) សម្រស់ភក្ត្រា (សម្រស់ភក្ត្រា)
ដែលទេវតាចារមកជាគូនឹងបង
កាលណាផ្កា ផ្កានេះរីករីកជាថ្មី
សូមបានស្រីជួបជាគូជាគូគ្រង
អូនសប្បាយរីករាយចិត្តឥតសៅហ្មង
ជាមួយបង លុះដល់សូន្យក្បូនសង្ខា
ផ្ការីក (ផ្ការីក) រីកស្គុសស្គាយ (រីកស្គុសស្គាយ)
ពណ៌ឆើតឆាយ រីកសម្ផស្សគួរស្នេហា
ដូចជា (ដូចជា) សម្រស់ភក្ត្រា (សម្រស់ភក្ត្រា)
ដែលទេវតាចារមកជាគូនឹងបង
កាលណាផ្កា ផ្កានេះរីករីកជាថ្មី
សូមបានស្រីជួបជាគូជាគូគ្រង
អូនសប្បាយរីករាយចិត្តឥតសៅហ្មង
ជាមួយបង លុះដល់សូន្យក្បូនសង្ខា
ជាមួយបង លុះដល់សូន្យក្បូនសង្ខា
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com