Music Video

ចម្ប៉ាបន្ទាយដែក ស៊ីន ស៊ីសាមុត Champa Banteay Dek Sinn Sisamouth
Watch ចម្ប៉ាបន្ទាយដែក   ស៊ីន ស៊ីសាមុត   Champa Banteay Dek   Sinn Sisamouth on YouTube

Featured In

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
វ៉ោយហូរ និង សុីនសុីសាមុត
Songwriter

Lyrics

ខ្ញុំបានឮគេប្រាប់ថា
ស្នេហាផ្អែមដូចទឹកឃ្មុំ
តែចិត្តខ្ញុំពុំទាន់ជឿគេបានឡើយ
ខ្លាចមិនពិតដូចសំដី
តែខ្ញុំឆ្ងល់ក្នុងចិន្ដា
រឿងស្នេហាក្នុងលោកីយ៍
ឃើញគេចូលចិត្តគ្រប់គ្នាទាំងប្រុសស្រី
តើមានន័យរបៀបណា
ខ្ញុំចង់ដឹងចង់ឮដែរ
ថាក្ដីស្នេហ៍នៅក្នុងលោកា
តើផ្អែមឆ្ងាញ់របៀបយ៉ាងណា
បានជាគេប្រាប់ថាផ្អែមណាស់
តើស្រីណាព្រមដាក់ទាន
ព្រោះខ្ញុំឃ្លានចង់ដឹងច្បាស់
តាំងពីតូចខ្ញុំមិនទាន់ដែលប្រទះ
តើស្នេហាយ៉ាងណាទៅ
ខ្ញុំចង់ដឹងចង់ឮដែរ
ថាក្ដីស្នេហ៍នៅក្នុងលោកា
តើផ្អែមឆ្ងាញ់របៀបយ៉ាងណា
បានជាគេប្រាប់ថាផ្អែមណាស់
តើស្រីណាព្រមដាក់ទាន
ព្រោះខ្ញុំឃ្លានចង់ដឹងច្បាស់
តាំងពីតូចខ្ញុំមិនទាន់ដែលប្រទះ
តើស្នេហា! យ៉ាងណាទៅ
Written by: វ៉ោយហូរ និង សុីនសុីសាមុត
instagramSharePathic_arrow_out