Credits

PERFORMING ARTISTS
Huoy Meas
Huoy Meas
Performer
COMPOSITION & LYRICS
Peou Sipho
Peou Sipho
Composer
Mao A Yuth
Mao A Yuth
Lyrics
PRODUCTION & ENGINEERING
CVMA
CVMA
Producer

Lyrics

ដំណើរជីវិត រិះគិតឱ្យជាក់ ជាក់ឥតសង្ស័យ រាល់យប់រាល់ថ្ងៃ ទាំងប្រុសទាំងស្រី ខំធ្វើការ ប្រយុទ្ធពុះពារ គ្រប់ឧបសគ្គ ចូរចាំឱ្យជាក់ ក្នុងសាវតារ នេះហើយគឺជា បំណុលជីវិត ក្រោកឡើងសម្លឹង មើលទៅមុខ មុខមានរស្មី ប្រុងប្រាណស្មារតី ប្រញ៉ាប់វាងវៃ ផ្ចង់គំនិត នេះគឺវិន័យ មនុស្សម្នាក់ម្នាក់ លោកបានបញ្ជាក់ នូវរឿងពិត បញ្ហាជីវិត គិតឱ្យប្រពៃ ញីភ្នែកបានច្បាស់ ស្រឡះជាថ្មី ប្រុសស្រីគ្រប់គ្នា ចេះគិតប្រាថ្នា ចេះគិតប្រាថ្នា រកភពនិស្ស័យ ឃើញច្បាស់យល់ហើយ កុំប្រួលប្រែ គួរតែខំថែ ឱ្យមានន័យ មានន័យបរិសុទ្ធ ខ្សែជីវិតអឺយ! ជីវិតគិតយល់ លែងឆ្ងល់លែងល្ងង់ ល្ងង់ល្ងិតល្ងង់ខ្លៅ យល់ឃើញយល់ត្រូវ នាំផ្លូវឆ្លងទៅ ឱ្យដល់ត្រើយ ត្រើយសុខខាងមុខ យកបានហើយ នេះជាចម្លើយមាគ៌ាល្អ បន្តជីវិតឱ្យបានថ្លៃថ្លា ញីភ្នែកបានច្បាស់ ស្រឡះជាថ្មី ប្រុសស្រីគ្រប់គ្នា ចេះគិតប្រាថ្នា ចេះគិតប្រាថ្នា រកភពនិស្ស័យ ឃើញច្បាស់យល់ហើយ កុំប្រួលប្រែ គួរតែខំថែឱ្យមានន័យ មានន័យបរិសុទ្ធ ខ្សែជីវិតអឺយ! ជីវិតគិតយល់ លែងឆ្ងល់លែងល្ងង់ ល្ងង់ល្ងិតល្ងង់ខ្លៅ យល់ឃើញយល់ត្រូវ នាំផ្លូវឆ្លងទៅឱ្យដល់ត្រើយ ត្រើយសុខខាងមុខ យកបានហើយ នេះជាចម្លើយមាគ៌ាល្អ បន្តជីវិតឱ្យបានថ្លៃថ្លា
Writer(s): Huoy Meas Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out