Lyrics

ស្រស់អ្វីសែនស្រស់ សម្ផស្សរកគ្មានប្រដូច ឃើញហើយព្រឺព្រួច លបលួចមេត្រី នេត្រត្រូវសណ្ដំ បង្ខំឱ្យភ្លេចទុក្ខភ័យ គេងគិតស្រមៃ តែស្រីមួយទេ ខ្វល់ណាស់នឹកណាស់ ប្រទះតែទុក្ខជោកជាំ ដូចគេវាយដំ ក្រៀមក្រំឥតល្ហែ ទោះខំកាត់ចិត្ត ក៏ឥតបានផលអ្វីដែរ នៅតែនឹកស្នេហ៍ ស្នេហ៍ស្នេហ៍រាល់ថ្ងៃ តើធ្វើម្ដេច នឹងភ្លេចភក្ត្រមានមន្តស្នេហ៍ ដូចដួងខែ រះពេញរស្មី ពេលញញឹមសង្ឃឹមជាប់ក្នុង ហឫទ័យ ឱ្យអាល័យ អាល័យគ្មានស្បើយ ជាតិនេះបើកាយព្រាត់ឆ្ងាយពីក្លិន មានឫទ្ធិ ប្រហែលជីវិត ងងឹតអស់ហើយ រស់ស្គាល់តែទុក្ខ សុខសល់សោះសូន្យអូនអើយ អស់បានយល់ត្រើយ នៃខ្នើយវាសនា តើធ្វើម្ដេច នឹងភ្លេចភក្ត្រមានមន្តស្នេហ៍ ដូចដួងខែ រះពេញរស្មី ពេលញញឹមសង្ឃឹមជាប់ក្នុង ហឫទ័យ ឱ្យអាល័យ អាល័យគ្មានស្បើយ ជាតិនេះបើកាយ ព្រាត់ឆ្ងាយពីក្លិនមានឫទ្ធិ ប្រហែលជីវិត ងងឹតអស់ហើយ រស់ស្គាល់តែទុក្ខ សុខសល់សោះសូន្យអូនអើយ អស់បានយល់ត្រើយ នៃខ្នើយវាសនា
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out