Credits

Lyrics

ក្រអូបក្លិន ក្លិនអ្វី រាត្រីស្ងាត់
ប្រហើរខ្យល់ជំនោរ ពិដោរតាមខ្យល់ផាត់
ត្រជាក់ថ្លើមប្រមាត់ ក្លិនផាត់មកពីណា
ក្រអូបក្រៃ ក្លិនអ្វី ជាប់នាសា
ក្រអូបក្លិនផ្កាថ្មង តើដើមដុះឯណា
ចិត្តខ្ញុអន្ទះសា ប្រាថ្នាចង់យល់ភ័ក្រ
បើសិនខ្ញុំមាននិស្ស័យ
សូមប្រណី ឱ្យបានជួបជាក់
ខ្ញុំប៉ងប្រាថ្នាយល់ភ័ក្រ
ស្នើក្ដីស្ម័គ្រ ចិត្តស្មោះស្នេហា
ក្លិនក្រអូប ប្រាថ្នាជួប រួមសង្ខារ
ឱក្លិនក្រអូនអើយ តើនៅកន្លែងណា
សូមផ្តាំវាតា ថាខ្ញុំនៅរង់ចាំ
បើសិនខ្ញុំមាននិស្ស័យ
សូមប្រណី ឱ្យបានជួបជាក់
ខ្ញុំប៉ងប្រាថ្នាយល់ភ័ក្រ
ស្នើក្ដីស្ម័គ្រ ចិត្តស្មោះស្នេហា
ក្លិនក្រអូប ប្រាថ្នាជួប រួមសង្ខារ
ឱក្លិនក្រអូនអើយ តើនៅកន្លែងណា
សូមផ្តាំវាតា ថាខ្ញុំនៅរង់ចាំ
Written by: ម៉ែរប៊ុន និង សាមុត
instagramSharePathic_arrow_out

Loading...