Top Songs By Sinn Sisamouth
Credits
Lyrics
ឈប់សិន កុំអាលទៅណា
ស្លៀកពាក់ហ៊ឺហា ចង់ទៅណាហ្នឹងលោកប្ដី
ប្រាក់ខែ ទើបតែបើកថ្មី
ប្រាក់ខែ ទើបតែបើកថ្មី
ចេញដើរមិនស្ដី ប្រហែលមានអីមិនខាន
ប្រញាប់ តែបន្ទោសបង
មិនទាន់ប្រាប់ផង នួនល្អងឆាប់តែប្រចណ្ឌ
រឿងដំណឹង មិនដែលហ៊ានខាន
រឿងដំណឹង មិនដែលហ៊ានខាន
បងប្រុងប្រៀបប្រាណ នាំអូនទៅមើលកុនម្ដង
ស្លៀកពាក់ឱ្យ ឆាប់ៗមក
ស្រស់កែវពន្លក អូនអើយ! កុំសោកសៅហ្មង
អូនមិនចង់មើលទេបង
អូនមិនចង់មើលទេបង
មើលរួច ម្ដងៗ បងចេះតែជិះជាន់ខ្ញុំ
ឈប់សិន កុំអាលទៅណា
ស្លៀកពាក់ហ៊ឺហា ចង់ទៅណាហ្នឹងលោកប្ដី
ប្រាក់ខែ ទើបតែបើកថ្មី
ប្រាក់ខែ ទើបតែបើកថ្មី
ចេញដើរមិនស្ដី ប្រហែលមានអីមិនខាន
ប្រញាប់ តែបន្ទោសបង
មិនទាន់ប្រាប់ផង នួនល្អងឆាប់តែប្រចណ្ឌ
រឿងដំណឹង មិនដែលហ៊ានខាន
រឿងដំណឹង មិនដែលហ៊ានខាន
បងប្រុងប្រៀបប្រាណ នាំអូនទៅមើលកុនម្ដង
ស្លៀកពាក់ឱ្យ ឆាប់ៗមក
ស្រស់កែវពន្លក អូនអើយ! កុំសោកសៅហ្មង
អូនមិនចង់មើលទេបង
អូនមិនចង់មើលទេបង
មើលរួច ម្ដងៗ បងចេះតែជិះជាន់ខ្ញុំ