Top Songs By Eung Nary
Credits
PERFORMING ARTISTS
Eung Nary
Performer
Pen Ran
Performer
COMPOSITION & LYRICS
Uoy Heal
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
រៀបការរួច មកនៅប៉ៃលិន
បងឯងប៉ិនណាស់ ធ្វើជាកុងសែ
មិនសូវ ពូកែ
ព្រោះកុងសែបងមិនមែនជាជើងចាស់
កុងសែគេឃើញតែហ៊ឺហា
ឱ!ជីវាព្រោះប្រាក់ដើមគេច្រើនណាស់
រកស៊ីត្បូងត្រូវតែរហ័ស
ចាញ់ជើងចាស់ គេធ្លាប់នៅបរយូរហើយ
ប្តីអើយ ម្តេចឡើយ
ផឹកស៊ីគ្មានលស់ ថ្ងៃណា
បើមិន ចេះស្រា
មិនមែនឈ្មោះថា កុងសែទេស្រី
មិនមែនឈ្មោះថា កុងសែទេស្រី
ខ្មាសគេណាស់ កុំមាត់គេឮ
មានស្រីបញ្ឈឺ ចង់ម៉េចលោកប្តី
ប្រយ័ត្ន សំដី
កូនពីរបីហើយ តិចលោបែកឆ្នាំង
ក្នុងហោប៉ៅសុទ្ធតែថ្នាំពេទ្យ
ថ្នាំគ្រុនចាញ់ពេទ្យឱ្យលេបជាកម្លាំង
គ្រុនបងឯងលេបមីស្ទែរខ្លាំង
ពេទ្យបារាំងប្រាប់ថាឱ្យលេបដប់ថ្ងៃ
ពេទ្យចាប់ សរសៃ
អូរតាប្រាំងនោះអី លោកប្រុស
កុំចាប់ កំហុស
តិចលោបងចុះ ប្រយ័ត្នមេម៉ាយ
តិចលោបងចុះ ប្រយ័ត្នមេម៉ាយ
ខ្ញុំទៅផ្សារ អស់មួយពាន់រៀល
មកវិញចំទាល ថាចាយមិនស្តាយ
បងឯង ស៊ីចាយ
មិត្តភក្តិសាហាយ ពីរម៉ឺនមួយថ្ងៃ
ចាយទាក់ម៉ូយ ដើម្បីទិញត្បូង
ភ្នែកឡើងរូង ឃើញនៅតែបារដើមស្វាយ
ទាល់តែដើរ ទើបមានលុយចាយ
ដើរសប្បាយ រកតែស្រីហើយនិងស្រា
កុំភ័យ ជីវ៉ាគ្រូទាយថាបងសេដ្ឋី
ដល់ចូល ឆ្នាំថ្មី
បានប្រពន្ធបី រាប់ទាំងអូនផង
បានប្រពន្ធបី រាប់ទាំងអូនផង
ហោរាណា ទាយថាបងឯង ប្រពន្ធបីនោះ
លោកគ្រូពេទ្យ នៅជិតស្ពានមេម៉ាយណាអូន
គាត់ឃើញបងមិនសូវស្រួលខ្លួន
ហើយញុំថ្នាំក៏មិនសូវបានទៀត
បានទាយថា ឱ្យបងរកស្រីមេះដោះក្មេងៗ ពីរបីនាក
ជួយថែទាំបង
ទើបសុខភាពបងបានស្បើយបរិបូណ៌ ដឹងអត់
អូ! សាកមើលទៅលោកប្តី
ឱ្យតែហ៊ាន ប្រយ័ត្នក្តិចដាច់ណា
អ៊ូយ! អាយុខ្លីហើយខ្ញុំ
ខ្មាសគេណាស់ កុំមាត់គេឮ
មានស្រីបញ្ឈឺ ចង់ម៉េចលោកប្តី
ប្រយ័ត្ន សំដី
កូនពីរបីហើយ តិចលោបែកឆ្នាំង
ក្នុងហោប៉ៅសុទ្ធតែថ្នាំពេទ្យ
ថ្នាំគ្រុនចាញ់ពេទ្យឱ្យលេបជាកម្លាំង
គ្រុនបងឯងលេបមីស្ទែរខ្លាំង
ពេទ្យបារាំងប្រាប់ថាឱ្យលេបដប់ថ្ងៃ
ពេទ្យចាប់ សរសៃ
អូរតាប្រាំងនោះអី លោកប្រុស
កុំចាប់ កំហុស
តិចបងចុះចោល ប្រយ័ត្នមេម៉ាយ
តិចបងចុះចោល ប្រយ័ត្នមេម៉ាយ
ខ្ញុំទៅផ្សារ អស់មួយពាន់រៀល
មកវិញចំទាល ថាចាយមិនស្តាយ
ឯបង ស៊ីចាយ មិត្តភក្តិសាហាយ
ពីរម៉ឺនមួយថ្ងៃ
ចាយទាក់ម៉ូយ ដើម្បីទិញត្បូង
ភ្នែកឡើងរូង ឃើញនៅតែបារដើមស្វាយ
ទាល់តែដើរ ទើបមានលុយចាយ
ដើរសប្បាយ រកតែស្រីហើយនិងស្រា
កុំភ័យ ជីវ៉ាគ្រូទាយថាបងសេដ្ឋី
ដល់ចូល ឆ្នាំថ្មី
បានប្រពន្ធបី រាប់ទាំងអូនផង
បានប្រពន្ធបី រាប់ទាំងអូនផង
Written by: Uoy Heal